កូរ៉េៈ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន ទំនងជានឹងចូលរួម សម្រាប់កិច្ចប្រជុំកំពូលបីលើក ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅប្រទេសសិង្ហបុរីនាខែក្រោយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨។
តាមសេចក្ដីរាយការណ៍ជាច្រើន បានឲ្យដឹងថា មន្រ្តីកំពូលកូរ៉េខាងជើងមួយរូប រួមទាំងក្រុមមន្ត្រីអាមេរិក បានចាកចេញទៅប្រទេសសឹង្ហបូរី ដើម្បីរៀបចំកិច្ចប្រជុំកំពូលមួយនេះ។
ដកស្រង់សម្ដីមន្ត្រីរដ្ឋាភិបាលម្នាក់ មកពីការិយាល័យប្រធានាធិបតីកូរ៉េខាងជើង ដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅថ្ងៃច័ន្ទនេះ បានរាយការណ៍ថា ការធ្វើដំណើរនេះ ទំនងជាធ្វើឡើងនៅថ្ងៃទី ១២ ខែមិថុនាខាងមុខ។
ដោយមន្ត្រីរូបនោះ បាននិយាយថា «ការពិភាក្សា ទើបតែចាប់ផ្តើមប៉ុណ្ណោះ ហើយយើងនឹងរងចាំមើលថាតើវានឹងទៅជាយ៉ាងណា ប៉ុន្ដែក៏អាស្រ័យទៅលើលទ្ធភាពដែលអាចចូលរួមរវាងប្រទេសទាំងពីរផងដែរ៕
មតិយោបល់