ខ្សែបម្រើបារាំង Paul Pogba ហាក់មិនសប្បាយចិត្តជាមួយក្រុមបីសាចក្រហម Manchester United ឡើយក្នុងរដូវកលនេះ ដែលប្រើបរាស់ទម្រង់លេងមិនត្រូវតាមអ្វីដែលរូបគេចង់បាន ជាពិសេសគឺទម្រង់លេងរបស់លោក Jose Mourinho តែម្តង។
បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា កីឡាករបារាំងសម្បូរ Style របស់ក្រុមបីសាចក្រហម Manchester United គឺកីឡាករ Paul Pogba ចង់ចាកចេញពី Old Trafford ហើយ។ តាមរយៈពត៌មានល្ហិចល្ហៀងចុងក្រោយនេះ បានឲ្តយដឹងបន្ថែមទៀតថា Pogba កំពុងតែត្រៀមដើរចេញពី Man Utd ទៅកាន់ក្លិបចាស់របស់គេ Juventus វិញ។ ជាការពិតណាស់ Juventus បានដាក់សំណើរខ្ចីជើង Alvaro Morata ពី Chelsea ហើយ ខណៈ Pogba ចង់ឲ្យ Juventus ធ្វើរឿងមួយដូច Morata ដែរ ដើម្បូរំដោះរូបគេចេញពី Man Utd ។ Pogba ហាក់មិនសូវត្រូវរ៉ូវគ្នាឡើយ ជាមួយលោក Jose Mourinho ខណៈកីឡាករស្បែកខ្មៅបារាំងរូបនេះ ធ្លាប់ធ្វើការរិះគន់ទម្រង់លេងរបស់ Man Utd ជាច្រើនលើកមកហើយ ដោយ Pogba ចង់ឲ្យ Man Utd ប្រើប្រាស់ទម្រង់លេង ៤-៤-២ ដូចក្រុមជម្រើសជាតិបារាំង ដែលត្រូវជាមួយការលេងរបស់កីឡាកររូបនេះផងដែរ។
តាមរយៈហេតុផលខាងលើនេះ បង្ហាញឲ្យឃើញថា Paul Pogba មានបំណងចង់ចាកចេញពីក្រុមបីសាចក្រហម Manchester United ហើយ ស្របណេលដែលកីឡាកររូបនេះចង់ដឹកដៃ Alvaro Morata ទៅកាន់ Juventus វិញ។


មតិយោបល់