ក្រុមឥន្ទ្រីដែកអាឡឺម៉ង់ ហាក់ខកបំណងយ៉ាងខ្លាំង ក្នុងជំនួបមិត្តភាព យប់មិញនេះ ដោយត្រូវបានក្រុមអូទ្រីស វសយបកយកឈ្នះវិញ នៅតង់ទី២ ដែលធ្វើឲ្យ អាឡឺម៉ង់បរាជ័យសឹងមិនគួរឲ្យជឿឡើយ។
អាឡឺម៉ង់ បានបើកការនាំមុខមុនលើក្រុមអូទ្រីស តាមរយៈការស៊ុតរបស់ខ្សែបម្រើប្រយុទ្ធរបស់ក្រុមកាំភ្លើងធំ Arsenal កីឡាករ Mesut Ozil នៅនាទីទី១១ ដែលធ្វើឲ្យអាឡឺម៉ង់ មានទឹកមាត់លេប ក្នុងការយកឈ្នះការប្រកួតនេះ។ ក៍ប៉ុន្តែ នៅតង់ទី២ ក្រុមអូទ្រីស លេងបានយ៉ាងល្អ ដោយអាចវាយបកបាន ២គ្រាប់មកវិញ ស៊ុតបញ្ចូលទី ដោយកីឡាករ Martin Hinterregger នៅនាទីទី ៥៣ និងគ្រាប់ទី២ រកបានដោយការស៊ុតរបស់កីឡាករ Alessandro Schoepf នៅនាទីទី ៦៩ ជាហេតុធ្វើឲ្យ អូទ្រីសបានយកឈ្នះលើក្រុមអាឡឺម៉ង់ ក្នុងលទ្ធផល ២-១ វិញ។
តាមរយៈលទ្ធផលនេះដែរ បង្ហាញឲ្យឃើញថា អាឡឺម៉ង់ នៅមិនទាន់ត្រៀមខ្លួនបានល្អនៅឡើយទេ ក្នុងការចូលរួមព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីខាងមុខនេះ ព្រោះថា ប្រកួតមិត្តភាពកន្លងមកនេះ អាឡឺម៉ង់លេងស្មើអេស្ប៉ាះ ១-១, ចាញ់ប្រស៊ីល១-០ និងចាញ់អូទ្រីស ២-១ ទៀត។


https://www.youtube.com/watch?v=RVf0ru4ajJw
មតិយោបល់