ព័ត៌មានកីឡា

Man Utd ត្រៀមចាយលុយធំ ដើម្បីទិញកីឡាករពី Real Madrid

ក្រុមបីសាចក្រហម Manchester United នៅរដូវក្តៅខាងមុខនេះ ប្រហែលជាមិនចាយលុយតិចឡើយ ព្រោះថាក្រុមរងជើងឯក Premier League មួយនេះ ត្រៀមទិញកីឡាករ Real Madrid ដល់ទៅ៣រូបឯណោះ។

បើតាមការចុះផ្សាយរបស់ Manchester Evening News បានឲ្យដឹងថា លោក Jose Mourinho កំពុងតែព្យាយាមប្រាប់ម្ចាស់ក្លិបបីសាចក្រហម Manchester United ឲ្យទម្លាក់លុយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់លោក ក្នុងការទិញកីឡាករ នៅរដូវក្តៅខាងមុខនេះ។ ជាការពិតណាស់ លោ Mourinho បានដាក់គោលដៅយកកីឡាករដល់ទៅ ៣រូបពីក្រុមអធិរាជស Real Madrid ដែលក្នុងនោះ រួមមានដូចជា ការនាំយកមកវិញ នូវកីឡាករកំពូលស៊ុត Cristiano Ronaldo, ខ្សែប្រយុទ្ធអន្តរជាតិវែល Gareth Bale និងខ្សែបម្រើក្រូអាត Mateo Kovacic ។

នេះគឺជាការចំណាយធំមួយ សម្រាប់ Man Utd ព្រោះថា Ronaldo និង Bale អាចមានតម្លៃថ្លៃ ក្នុងការតាមប្រមាញ់ ខណ: Kovacic វិញ តម្លៃមិន​ក្រោម ៦០លានផោនឡើយ។ ការចំណាយលើកីឡាករ Real Madrid ទាំង៣រូបនេះ Man Utd នៅមិនទាន់គិតកីឡាករ ដែលត្រៀមទិញ ពីក្លិបផ្សេងៗទៀតឡើយ ដែលកត្តានេះ បង្ហាញឲ្យឃើញថា លោក Jose Mourinho ត្រូវការលុយច្រើនមហាសាល ដើម្បីទិញកីឡាករ យកមកពង្រឹងក្លិប ឲ្យវិលទៅរកភាពខ្លាំងក្លា ដូចអតីតកាលវិញនោះ។

ដូច្នេះហើយ ក្រុមបីសាចក្រហម Manchester United បានត្រៀមរួចជាស្រេច​ក្នុងការចាប់យកកីឡាករ Real Madrid ដល់ទៅ៣រូប រួមមានដូចជា Cristiano Ronaldo, Gareth Bale និង Mateo Kovacic នៅរដូវក្តៅខាងមុខនេះ។

មតិយោបល់