ព័ត៌មានកីឡា

អាសុីអឺរ៉ុប យូណាធីត ទទួលស្វាគមន៍ ព្រះខ័នរាជស្វាយរៀង រសៀលនេះ

នៅរសៀលថ្ងៃទី១៦ ខែមិថុនា នេះ ក្រុមបាល់ទាត់ អាសុីអឺរ៉ុប យូណាយធីត នឹងត្រូវទទួលស្វាគមន៍ ព្រះខ័នរាជស្វាយរៀង ក្នុងជំនួបសប្តាហ៍ទី១០ នៃក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ នាកីឡដ្ឋាន AEU Sport Park នៅវេលាម៉ោង ៣ រសៀលនេះ។

យោងតាមប្រវត្តជួបគ្នា ៥ ប្រកួតចុងក្រោយ អាសុីអឺរ៉ុប យូណាយធីត មិនធ្លាប់ឈ្នះ ព្រះខ័នរាជស្វាយរៀង ឡើយ ពោលគឺ ទាំងក្នុងដី នឹងក្រៅដី។ រងចាំមើលថា អាសុីអឺរ៉ុប អាចកែប្រែការចាញ់នេះបានដែរទេ?

ប្រវត្ត ៥ ប្រកួតចុងក្រោយមាន៖
– ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧៖ អាសុីអឺរ៉ុប យូណាយធីត ០-៤ ព្រះខ័នរាជស្វាយរៀង
– ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧៖​ ព្រះខ័នរាជស្វាយរៀង ៤-៣ អាសុីអឺរ៉ុប យូណាយធីត
– ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦៖​ អាសុីអឺរ៉ុប យូណាយធីត ១-៣ ព្រះខ័នរាជស្វាយរៀង
– ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦៖​ ព្រះខ័នរាជស្វាយរៀង ៤-០ អាសុីអឺរ៉ុប យូណាយធីត
– ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥៖​ អាសុីអឺរ៉ុប យូណាយធីត ១-១ ព្រះខ័នរាជស្វាយរៀង

មតិយោបល់