នេះគឺជារឿងមួយសឹងនឹកស្មានមិនដល់ដែលក្រុមជម្រើសជាតិក្រូអាត បានឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំនេះ ក្រោយពីទម្លាក់អង់គ្លេសនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ថ្វីបើក្រូអាត មិនសូវល្បីល្បាញ ដូចអង់គ្លេសក្តី តែអ្វីៗ មានការប្រែប្រួលទាំងអស់ ពោលគក្រូអាត អាចឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្របាន បន្ទាប់ពីយកឈ្នះអង់គ្លេស ២-១ នាម៉ោងបន្ថែម។ ក្រូអាត ធ្វើបានយ៉ាងល្អ ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ពោលបានយកឈ្នះអាហ្សង់ទីន មិនឲ្យតដៃបាន ៣-០ កាលពីវគ្គចែកពូល និងបន្តបន្ទាប់មកយកឈ្នះការប្រកួតរហូត ព្រមទាំងទម្លាក់រុស្ស៊ី នៅវគ្គ ៨ក្រុមចុងក្រោយដោយបាល់ ១១ម៉ែត្រផងដែរ។ យ៉ាងណាវិញ ការបន្តមករារាំងដំណើររបស់អង់គ្លេសនេះដែរ បង្ហាញឲ្យឃើញថា ក្រូអាត កំពុងឈានទៅរកកម្រិតមួយយ៉ាងល្អ ពោលគឺអាចជាបេក្ខភាព សំខាន់មួយប្រជែងយកពាន World Cup ព្រោះថា កន្លងមកនេះ ក្រូអាតលេងមិនទាន់ចញ់នៅឡើយទេ។
ដូច្នេះហើយ រង់ចាំមើលថា តើក្រូអាតអាចឈ្នះពាន World Cup លើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេឬទេ ខណៈពួកគេត្រូវជួបក្រុមខ្លាំងបារាំង នៅវគ្គផ្តាច់ព្រ័ត្រ។

https://www.youtube.com/watch?v=GBLJGq7nTZ8
មតិយោបល់