ចប់ការប្រកួតមុននេះបន្តិច ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបរាជ័យក្រោមថ្វីជើង ហ្សកដានី ដោយលទ្ធផល ០ទល់១ នាពហុកីឡដ្ឋានជាតិ ក្នុងវគ្គជម្រុះពូល C នៃពានរង្វាន់ AFC Asian Cup UAE 2019 ។
គ្រាបើបាល់ ១គ្រាប់ របស់ក្រុមភ្ញៀវ រកបានតាំងពីវគ្គទី១ មកម្លេះ ដោយធ្វើបានសម្រេចដោយកីឡាករ MONTHER ABU AMARA នៅនាទីទី ១៧ ខណៈដែល ហ៊្សកដានី បានដាក់សម្ពាធយ៉ាងខ្លាំងមកលើ កម្ពុជា។ ទោះជាយ៉ាងណាក៏ដោយនៅតែមិនអាចរកគ្រាប់បាល់បន្ថែមទៀតបាន ស្របពេលដែលកម្ពុជាមានឱកាសស៊ុតត្រឹមតែ ១ជើង ប៉ុណ្ណោះ។
ដូច្នេះហើយ ហ៊្សកដានី ទទួលបាន ៣ពិន្ទុ បន្ថែមទៀត នឹងបន្តឈរកំពូលតារាងនៃពូល C នៃពានរង្វាន់ AFC Asian Cup UAE 2019៕
មតិយោបល់