ខ្សែប្រយុទ្ធវ័យក្មេងបារាំង Anthony Martial បានបង្ហាញខ្លួនយ៉ាងល្អឲ្យក្រុមបីសាចក្រហម Manchester United ក្នុងជំនួបជាមួយក្រុម CSKA Moscow នៅលើទឹកដីរស្ស៊ី យប់មិញនេះ ដោយបានជួយឲ្យក្លិបឈ្នះ ៤-១ ។
ជាការពិតណាស់ ក្នុងជំនួបជាមួយ CSKA Moscow ខ្សែប្រយុទ្ធមុខមិនរីក Anthony Martial បានស៊ុត១គ្រាប់ដោយបាល់ ១១ម៉ែត្រក្នុងចំណោម ៤គ្រាប់ដែលបីសាចក្រហម អាចធ្វើបាន។ មិនតែប៉ុណ្ណោះ ៣គ្រាប់ផ្សេងទៀត ដែល Lukaku ស៊ុតបាន ២គ្រាប់ និង Mhkitaryan ស៊ុតបាន១គ្រាប់ទៀតនោះសុទ្ធសឹងជាគ្រាប់បាល់ ដែលកើតចេញពីការបញ្ជូនយ៉ាងស្អាចចេញពីជើងរបស់កីឡាករមុខមាំ Anthony Martial ទាំងអស់។ Martial បានលេងយ៉ាងល្អដោយដើរតួអង្គជា កីឡាករដ៍សំខាន់ឲ្យ Man Utd ក្នុងជំនួបនៅ UEFA Champion League នេះ។ និយាយរួមក្នុងការប្រកួតយប់មិញនេះ Anthony Martial ស៊ុតបាន១គ្រាប់ និងបោះបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ចូលទី៣គ្រាប់ ក្នុងចំណោម ៤គ្រាប់ដែល Man Utd រកបាន ដែលបង្ហាញឲ្យឃើញថា Martial បានចូលរួមចំណែកគ្រប់គ្រាប់បាល់ទាំងអស់ ឲ្យក្រុម Man Utd យប់មិញនេះ។
ដូច្នេះហើយ តួឯកដ៍សំខាន់មួយនេះ ច្បាស់ណាស់ថា នឹងមានឱកាសលេងក្នុងជម្រើស ១១នាក់ដំបូងបន្តទៀតឲ្យក្រុម បីសាចក្រហម Manchester United ទាំង Champion League និង Premier League ដែលអាចរង្គោះរង្គើដល់តំណែងខ្សែប្រយុទ្ធវ័យក្មេងអង់គ្លេស Marcus Rashford ។
https://www.youtube.com/watch?v=yhPHkXN9Cpk
មតិយោបល់