អាឡឺម៉ង់ៈ កីឡាករឆ្នើម Jerome Boateng បានបង្កើតកំណត់ត្រាថ្មីមួយទៀតក្នុងនាមជាខ្សែកាពារអាឡឺម៉ង់ទី១ ដែលស៊ុតគ្រាប់បាល់នាំមុខដៃគូឲ្យក្រុមឥន្ទ្រីយ៍ដែក នាជំនួបអន្តរជាតិបាន៦៣ប្រកួត។
ជំនួបវគ្គ១៦ក្រុមរវាងអាឡឺម៉ង់ និងស្លូវ៉ាគីយប់មិញ ចាប់ផ្តើមបានត្រឹមតែ៨នាទីប៉ុណ្ណោះ Boateng បានស៊ុតឲ្យឥន្ទ្រីយ៍ដែកនាំមុខស្លូវ៉ាគី ១-០ បានសម្រេច។ គ្រាប់បាល់នេះធ្វើឲ្យគេក្លាយជាខ្សែការពារទី១ ដែលរកគ្រាប់បាល់ឲ្យក្រុមក្នុងប្រកួតអន្តរជាតិ បាន៦៣ប្រកួត។ ចំណែក Gomez និង Draxler បន្ថែមបានម្នាក់១គ្រាប់ទៀតតាមក្រោយ ដើម្បីក្តាប់ជ័យជម្នះ៣-០ នាំអាឡឺម៉ង់ទៅកាន់វគ្គ៨ក្រុម។
លទ្ធផលគូផ្សេងទៀតយប់មិញ បែលហ៊្សីក ឈ្នះហុងគ្រី ៤-0 និង ម្ចាស់ផ្ទះបារាំង វាយបកយកឈ្នះអ៊ាកឡង់ខាងជើង ២ទល់និង១៕
មតិយោបល់