កេនយ៉ាៈ រដ្ឋាភិបាលកេនយ៉ា គ្រោងនឹងធ្វើមាតុភូមិនិវត្ត ជនភៀសខ្លួនសូម៉ាលីប្រមាណ ១៥០.០០០នាក់ ពីជុំរំជនភៀសខ្លួននៅចុងឆ្នាំ ២០១៦នេះ ។ នេះបើយោងតាមរយៈ សារព័តមានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦។
ផែនការនេះ ត្រូវបានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយ បន្ទាប់ពីគណៈកម្មការត្រីភាគី សម្រាប់មាតុភូមិនិវត្តន៍ជនភៀសខ្លួនសូម៉ាលីដោយស្ម័គ្រចិត្ត នៅក្នុងប្រទេសកេនយ៉ា បានប្រារព្ធធ្វើឡើង ក្នុងកិច្ចប្រជុំកាលពីចុងសប្តាហ៍មុន។ គណៈកម្មាការទាំងនោះ មានមន្រ្តីពីប្រទេសកេនយ៉ា សូម៉ាលី និងទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR)។
សេចក្តីថ្លែងការណ៍នេះ បានឲ្យដឹងថា ការធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្តនេះ ត្រូវបានគេមើលឃើញថា មានការវិលត្រឡប់របស់ជនភៀសខ្លួនសូម៉ាលីចំនួនជាង ១៦.០០០ នាក់ក្នុងកាលបរិច្ឆេទ ដែលនឹងត្រូវបានអនុវត្ត ដោយមានការគាំទ្រជាបន្តពីប្រទេសកេនយ៉ា សូម៉ាលី និងដៃគូ។
ផែនការនេះ ត្រូវបានគេរំពឹងទុកថា អាចកាត់បន្ថយចំនួនប្រជាជននៅក្នុងជំរុំនៃតំបន់ Dadaab ដោយបុគ្គលជាង ១៥០.០០០នាក់ នៅចុងបញ្ចប់នៃឆ្នាំ ២០១៦ ដែលជាលទ្ធផលនៃការត្រឡប់មកវិញ ដោយស្ម័គ្រចិត្តទៅកាន់ប្រទេសសូម៉ាលី។
គួរបញ្ជាក់ដែរថា កិច្ចប្រជុំនេះត្រូវបានចូលរួម ដោយរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសសូម៉ាលី លោក Abdusalam Hadliye Omer និងប្រធានទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) លោក Filippo Grandis៕
មតិយោបល់