ខ្សែបម្រើ Jack Wilshere របស់ក្លឹប Arsenal បានរងរបួសទៀតហើយ ដោយលើកនេះមានបញ្ហាជង្គង់ ត្រូវសម្រាកមួយរយៈសិន មិនទាន់ច្បាស់ថាចូលលេងបានអត់ក្នុងថ្ងៃបើករដូវកាលនាចុងសប្ដាហ៍ក្រោយនេះ។
ខ្សែបម្រើវ័យ២៤ឆ្នាំខាងលើនេះ ចូលលេងបានមួយតង់ឱ្យក្រុមកាំភ្លើងធំ ក្នុងជំនួបមិត្តភាពជាមួយក្រុម Chivas កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ ខណៈដែលការប្ដូរចេញនោះ លោក Arsene Wenger បានបញ្ជាក់រូបគេឈឺជង្គង់មិនអាចបន្ដលេងបាន។ ដោយពីធ្វើការពិនិត្យម៉ត់ចត់ទៅ Wilshere ត្រូវសម្រាកមួយរយៈសិន ដោយប្រកួតមិត្តភាពចុងក្រោយនៅថ្ងៃអាទិត្យខាងមុខនេះមិនអាចចូលលេងបាននោះទេ។

លោក Wenger គ្រូបង្វឹកកាំភ្លើងធំបាននិយាយថា៖ “Jack មានបញ្ហាជង្គង់ តែយើងមិនបារម្មណ៍ច្រើននោះទេ ព្រោះវាមិនធ្ងន់ធ្ងរឡើយ។ គាត់នឹងត្រលប់មកជួយក្រុមវិញនៅពេលឆាប់ៗនេះ អាចនឹងសប្ដាហ៍ក្រោយ”៕



មតិយោបល់