ដោយសារតែគ្រូជម្រើសជាតិកម្ពុជាថ្មី ដែលដឹកនាំគឺជាប្រធានក្លិប សូលទីឡូអង្គរ ដូច្នេះមានមតិជាច្រើនបានលើកឡើងថា ក្លិបដែលមានមូលដ្ឋាននាខេត្តសៀមរាបនេះ អាចជាប់ជម្រើសជាតិច្រើន នាជំនួបមិត្តភាពខាងមុខនេះ។
លោក Felix Agustin Gonzalez Dalmas ដែលជាជំនួយការគ្រូបង្វឹកថ្មីរបស់ជម្រើសជាតិកម្ពុជា លោក Keisuke Honda នោះ បានទៅមើលសមត្ថភាពកីឡាករកាលពីចុងសប្ដាហ៍មុន ដើម្បីជ្រើសរើសចូលក្រុមជម្រើសជាតិ សម្រាប់ត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយជម្រើសជាតិម៉ាឡេសុី។ គោព្រៃកម្ពុជា នឹងចាប់ផ្ដើមប្រមូលផ្ដុំនៅថ្ងៃទី៣ ខែកញ្ញា ខាងមុខ ស្របពេលដែលគ្រូបង្គោលជ Honda បានមកបង្វឹកផ្ទាល់ឬយ៉ាងណានោះនៅមិនទាន់ដឹងនៅឡើយ ព្រោះបច្ចុប្បន្នបុរសជនជាតិជប៉ុនរូបនេះ កំពុងប្រកបអាជីពជាកីឡាករឱ្យក្លិបនៅប្រទេសអូស្ត្រាលី។
យើងរង់ចាំមើលថា តើកីឡាកររបស់ក្លិប សូលទីឡូអង្គរ អាចជាប់ជម្រើសជាតិខ្លះដែរទេ? បើក្លិបរបស់គ្រូបង្វឹកថ្មីនេះ ហាក់បីដូចជាមិនសូវល្អសោះ ហើយប្រកួតចុងក្រោយចាញ់ វិសាខា ២ទល់១ ខណៈដែលការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិ ម៉ាឡេស៊ី នឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ៕
មតិយោបល់