ព័ត៌មានកីឡា

ក្រោយបញ្ចប់កិច្ចសន្យាជាមួយ Shane Booysen ព្រះខ័នរាជស្វាយរៀង នាំចូលកីឡាករ អង់គ្លេស នឹងប្រេសុីល

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានធ្វើសន្និសីទសារព័ត៌មានកាលពីម្សិលមិញ នឹងបានបង្ហាញសមាជិកថ្មីចំនួន ២រូប ក្រៅពីកីឡាករចាស់ ប្រាក់ មន្នីឧត្តម ដែលមានសញ្ជាតិ អង់គ្លេស នឹងប្រេសុីល មកជំនួសកន្លែងខ្សែប្រយុទ្ធ Shane Booysen នឹងកីឡាករបរទេស ២រូប ផ្សេងទៀត។

កីឡារបរទេសដែលបានបញ្ជប់កិច្ចសន្យាជាមួយក្លិបនៅជើងទី២នេះ រួមមាន ខ្សែការពារកូរ៉េខាងត្បូង Hyon Whoo, ខ្សែប្រយុទ្ធអាហ្វ្រិកខាងត្បូង Shane Booysen និង ខ្សែប្រយុទ្ធជម្រើសជាតិ​ចាម៉ៃកា Trevin Caesar។ ដូច្នេះហើយ ធ្វើឲ្យក្លិបស្វែងរកអ្នកថ្មីមកជំនួស ក៏ដូចជាកែប្រែប្រព័ន្ធលេង ដែលកំពុងធ្លាក់ខ្លាំងនាពេលបច្ចុប្បន្ន។ កីឡាករថ្មីដែលក្លិបបានបង្ហាញរួមមាន Harley Bryn Willard ដែលជាជនជាតិអង់គ្លេស បានចុះកិច្ចសន្យាជាមួយក្លិបរហូតដល់ចប់ រដូវកាល ២០១៨ នេះ នឹងខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Sergio Barboza Da Silva Junior បានចុះកិច្ចសន្យាជាមួយក្លិបដល់ចប់រដូវកាលដូចគ្នា។

សូមរំលឹកថា ក្រោយចប់ជើងទី១ សប្តាហ៍ទី១១ នៃក្របខណ្ឌបាល់ទាត់លំដាប់ទី១ កម្ពុជា រដូវកាល ២០១៨ នេះ ព្រះខ័នរាជស្វាយរៀង ស្ថិតនៅចំណាត់ថ្នាក់លេខ៨ ឈ្នះ ៤ដង ស្មើ ២ដង នឹងចាញ់ ៥ដង កំពុងមាន ១៤ពិន្ទុ ក្នុងដៃ៕

Sergio Barboza Da Silva Junior Shane Booysen Harley Bryn Willard

មតិយោបល់