ក្លិប Everton បានបញ្ចប់ការចុះហត្ថលេខាលើខ្សែបម្រើ Gylfi Sigurdsson ពីក្លិប Swansea City ក្នុងតម្លៃដែលគេជឿថាមានប្រហែល ៤៥ លានផោន នេះបើយោងតាម BBC Sport។
កីឡាករវ័យ ២៧ ឆ្នាំរូបនេះ បានទទួលការព្យាបាលពិនិត្យសុខភាពកាលពីថ្ងៃពុធ។ Sigurdsson បាននិយាយថា “សង្ឃឹមថាខ្ញុំនឹងបន្តបង្កើតគោលដៅនិងរកគ្រាប់បាល់សម្រាប់ក្រុមនិងរួមចំណែកដល់ភាពជោគជ័យដែលក្លិបកំពុងស្វែងរក” ។ ហើយបានបន្ថែមទៀតថា “នេះគឺជាក្លិបដ៏មានមហិច្ឆតាហើយវាច្បាស់ណាស់ថាយើងកំពុងធ្វើចលនាដ៏ល្អមួយហើយអ្វីដែលសំខាន់បំផុតនោះគឺថាក្រុមនេះរក្សាការឈ្នះនិងធ្វើបានល្អពេញមួយរដូវកាល” ។
លោក Ronald Koeman អ្នកចាត់ការក្រុម Everton ក៏បានលើកឡើងដែរថា៖ «វាត្រូវការពេលវេលាខ្លះប៉ុន្តែទីបំផុតយើងបានចុះហត្ថលេខាជាមួយគាត់បានហើយ»។ “នៅក្នុងគំនិតរបស់ខ្ញុំនៅក្នុងតួនាទីរបស់គាត់ គាត់គឺជាកីឡាករល្អបំផុតម្នាក់នៅក្នុងក្របខ័ណ្ឌ Premier League យើងមានអ្នកលេងនៅតំបន់នេះហើយនោះ ពិតជាល្អសម្រាប់ក្រុម” ។
សូមបញ្ជាក់ផងដែរថា កីឡាករសញ្ជាតិអ៊ីស្លង់រូបនេះ បានទាត់បាល់បញ្ចូលទីបានចំនួន ៩ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន ១៣ លើកកាលពីរដូវកាលមុន ហើយជួយឱ្យក្រុម Swans ជៀសផុតពីតំបន់កាត់ចោល៕
មតិយោបល់