ព័ត៌មានកីឡា

Modric បំបែករជ្ជកាល Ronaldo និង Messi

រយ:ពេលជិត១០ឆ្នាំចុងក្រោយនេះ Cristiano Ronaldo និង Lionel Messi តែងតែឈរជាបេក្ខភាព ក្នុងការក្តោបក្តាប់ពានរង្វាន់ Man’s UEFA Best Player of The Year ជានិច្ច ខណ:ឆ្នាំនេះ អ្វីៗត្រូវបានបញ្ចប់ហើយ។

ជាក់ស្តែងណាស់​ Luka Modric ត្រូវបានប្រជែងឈ្នះអតីតមិត្តរួមក្រុម Cristiano Ronaldo និង Mohamed Salah ដើម្បីក្លាយជាម្ចាស់ពានរង្វាន់ Man’s UEFA Best Player of The Year ។ Modric គឺជាកីឡាករល្អបំផុត​មួយរូបនាពេលបច្ចុប្បន្ននេះ ព្រោះថាកាលពីរដូវកាលមុន កីឡាកររូបនេះ គឺជាបេក្ខភាពយ៉ាងសំខាន់​ ក្នុងការជួយ Real Madrid ឈ្នះ Champion League និងថ្មីៗនេះ ដឹកនាំក្រុមជម្រើសជាតិក្រូអាតឈានដល់វគ្គផ្តាច់ព្រ័ត្រ ពាន World Cup ផងដែរ។ មិនត្រឹមតែប៉ុណ្ណឹងឡើយ Modric ក៍ឈ្នះពានជាខ្សែបម្រើ​ល្អជាងគេប្រចាំឆ្នាំផងដែរ ដែលនេះមនន័យថា កីឡាករក្រូអាតរូបនេះ ឈ្នះពាន​២ក្នុងពេលតែមួយ។

ដូច្នេះហើយ Luka Modric បានបំបែក សករាជ Ronaldo និង Messi នៅ UEFA ហើយ ខណ: Balon D’Or ឆ្នាំនេះទំនងជា Modric អាចបំបែក​បានទៀត​ក៍ថាបានដែរ។

មតិយោបល់