ក្លឹប Muangthong United បានចុះកុងត្រានាំយកខ្សែការពារ Lee Ho របស់ក្លឹប Jeonbuk Hyundai ក្រោយពីតាមដានកីឡាកររូបនេះមួយរយៈមក។
Lee ត្បិតមានវ័យ៣២ឆ្នាំ ប៉ុន្តែរូបគេនៅតែរក្សាទម្រង់លេងបានល្អ ហើយក៏ជាកីឡាករម្នាក់ជួយក្រុម Jeonbuk Hyundai បានលើកពាន AFC Champions League 2016 នេះដែរ។ អតីតកីឡាករ Zenit រូបនេះនឹងចាប់ផ្ដើមហ្វឹកហាត់ជាមួយ Muangthong ដើម្បីត្រៀមចូលលេងការប្រកួតលីគកំពូលថៃនៅពេលខាងមុខនេះ។
ខ្សែបម្រើការពារខាងលើនេះ ចូលលេងឱ្យក្រុមជម្រើសជាតិកូរ៉េខាងត្បូងតាំងពីឆ្នាំ២០០៥ ប៉ុន្តែមិនសូវបានបង្ហាញខ្លួននោះទេ។ យ៉ាងណាមិញ នៅព្រឹត្តិការណ៍ World Cup 2010 រូបគេបានជួយក្រុមកូរ៉េទាំង៣ប្រកួតនៃការប្រកួតជម្រុះតាមពូល៕
មតិយោបល់