ការប្រកួតវគ្គផ្តាច់ព្រ័ត្រលីគកំពូលកម្ពុជា បានបញ្ចប់មុននេះ ដោយក្រុមបាល់ទាត់ បឹងកេត បានទទួលជ័យជម្នះលើ ក្រសួងការពារជាតិ(ទ័ព) ដោយបាល់ ១១មែត្រ កាត់សេចក្តី ១០-៩ បន្ទាប់ពីចប់ ៩០នាទី លទ្ធផល ១ទល់១។
នៅក្នុងវគ្គទី១ ក្រុមការពារជើងឯក បឹងកេត បាននាំមុខមុននៅនាទី ១៤ ដោយកីឡាករ សុខ សុវណ្ណ ខណៈដែលវគ្គទី២ ក្រុមជើងឯករង រដូវកាលមុន ទ័ព បានតាមស្មើមកវិញ ដោយកីឡារកូរ៉េខាងជើង KIM KYONG HUN នៅនាទីទី ៦៨ ហើយនៅពេលវេលាបន្ថែម ១៥នាទី ២ដង មិនមានក្រុមណាអាចរកគ្រាប់បាល់បាន ដូច្នេះដើម្បីស្វែងរកម្ចាស់ជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០១៧នេះ ក្រុមទាំងពីរត្រូវទាត់បាល់ ១១មែត្រកាត់សេចក្តី ដោយ បឹងកេត យកឈ្នះ ទ័ព ១០ទល់៩។
សូមបញ្ជាក់ថា ក្នុងជ័យជម្នះនេះធ្វើឲ្យ ទ័ព នៅតែមិនអាចលើកពានលីគកំពូលកម្ពុជាបាន ដោយក្លិប នេះលើកមុនក៏បានត្រឹមតែជាជើងឯករង ដែរ៕
មតិយោបល់