អាល្លឺម៉ង់ៈ ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ នឹងអវត្តមានកីឡាករសំខាន់៤នាក់ នៅប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Euro 2016 ជាមួយក្រុមជម្រើសជាតិបារាំងនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ។
ខ្សែប្រយុទ្ធ Mario Gomez អវត្តមានដោយសារតែមានបញ្ហារបួស ខណៈដែល Bastian Schweinsteiger និង Sami Khedira ក៏មិនអាចជួយក្រុមបានដែរ ដោយសារតែមានបញ្ហារបួសដូចគ្នា។ ចំណែកឯ ខ្សែការពារដ៏រឹងមាំ Mats Hummels ក៏មិនបានជួយក្រុមដែរ ដោយទទួលបានកាតលឿង២ដង ។
រឿងមួយនេះដែរ លោក Joachim Low គ្រូបង្វឹកក្រុមអាល្លឺម៉ង់បាននិយាយថា៖ “វាជារឿងមិនល្អទេដែលបាត់បង់កីឡាករសំខាន់។ ជាពិសេសនៅវគ្គសំខាន់យ៉ាងនេះ។ ខ្ញុំពិតជាសោកស្ដាយដែលអវត្តមាន Mario ព្រោះគាត់ជួយក្រុមបានច្រើន មិនមែនតែរកគ្រាប់បាល់ទេ”។
ចំពោះការអវត្តមានកីឡាករប៉ុន្មាននាក់នេះ ជម្រើស១១នាក់ដំបូងរបស់អាល្លឺម៉ង់អាចជា Neuer, Kimmich, Howedes, Boateng, Hector, Weigl, Kroos, Gotze, Ozil, Draxler, Muller វិញ នៅពេលប៉ះជាមួយបារាំងនៅពេលខាងមុខនេះ៕
មតិយោបល់