ព័ត៌មានកីឡា

សោកស្តាយចំពោះជប៉ុន ដែលត្រូវត្រឡប់ទៅស្រុកវិញទាំងមិនអស់ចិត្ត

នេះគឺជារឿងហួសចិត្តមួយ សម្រាប់ក្រុមជម្រើសជាតិជប៉ុន ដែលត្រូវហាលអាវ ទាំង​មិនគួរឲ្យជឿ សោះឡើយក្រោមថ្វីជើងក្រុមជើងខ្លាំងប៊ែលហ្ស៊ិក ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ​នេះ។

ការជ្រុះចេញ របស់ជប៉ុន នាយប់មិញនេះ សឹងមិននឹកស្មានដល់ឡើយ ព្រោះថាជប៉ុន អាចរករកគ្រាប់បាល់នាំមុខមុនលើប៊ែលហ្ស៊ិក ដល់ទៅ ២-០ នៅដើមតង់ទី២ ទៅហើយ បែរជារបូតគ្រាប់បាល់ នៅពាក់កណ្តាលតង់ទី២ និងចុងតង់ទី២ ទៅវិញ។ កីឡាករ Genki Haraguchi ស៊ុតឲ្យជប៉ុន នាំមុខមុន​នៅនាទីទី៤៨ ខណៈនាទីទី៥២ កីឡាករ Takashi Inui ស៊ុតគ្រាប់បាល់ទី ២ឲ្យជប៉ុនទៀត។ ក៍ប៉ុន្តែ ការនាំមុខ ២គ្រាប់នេះ មិនអាចធ្វើឲ្យក្តីសង្ឃឹមរបស់ជប៉ុន ឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ ជោគជ័យឡើយ ពោលនៅនាទីទី ៦៩ កីឡាករ Jan Vetonghen តែតតាមពីក្រោយបាន ១គ្រាប់ ស្របពេល Marouane Fellaini តែតតាមស្មើនៅនាទីទី ៧៤ និងចុងម៉ោងនាទីទី ៩០+១ ទៅហើយនោះ កីឡាករ Nacer Chadli ទាត់គ្រាប់ទី៣ ឲ្យប៊ែលហ្ស៊ិកយកឈ្នះលើជប៉ុន ៣-២ វិញ។

ដូច្នេះហើយ ក្រុមជម្រើសជាតិជប៉ុន បានជ្រុះចេញពីព្រឹត្តិការណ៍ World Cup ទាំង​មិនអស់ចិត្ត ខណៈជប៉ុនឆិតក្លាយជាក្រុមអាស៊ី តែមួយគត់ដែលបានឡើងទៅកាន់​វគ្គ ៨ក្រុមចុងក្រោយ។

មតិយោបល់