ព័ត៌មានកីឡា

Stoke ចង់ទិញ Nani សម្រាប់រដូវកាលថ្មី

ក្រុម Stoke City របស់អង់គ្លេសមានចំណាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធ Nani របស់ក្លឹប Fenerbahce របស់ទួគី បន្ទាប់ឃើញទម្រង់លេងរបស់កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះល្អនៅព្រឹត្តិការណ៍ Euro 2016 ។

លោក Mark Bowen ជំនួយការអ្នកចាត់ការរបស់ Stoke បានបញ្ជាក់ថាក្លឹបរបស់លោក ព្យាយាមទាក់ទងទិញ Nani មកលេងនៅអង់គ្លេសវិញហើយ នៅរដូវកាលខាងមុខនេះ។ លោក Mark បានបន្ដថា៖ “គាត់ជាកីឡាករនាំលេងល្អ ហើយគាត់តែងតែជួយក្រុមបានច្រើន។ វាមិនមានអ្វីប្លែកទេ ដែលយើងចង់បានគាត់មកលេងនៅអង់គ្លេស… គាត់ចាកចេញពី Man Utd លឿនពេកហើយ”។

35EABF8200000578-3673315-image-m-4_1467623479857កីឡាករវ័យ ២៩ឆ្នាំខាងលើនេះមិនត្រឹមតែ Stoke មួយទេ ដែលចង់បាន ពោលគឺមានក្លឹបជាច្រើនកំពុងចរចាទិញយករូបគេ បន្ទាប់ពីអតីតកីឡាករ Manchester United រូបនេះ ស៊ុតបាន២គ្រាប់ និងជួយក្រុមឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Euro 2016 ៕35D67A0900000578-3673315-image-a-1_1467623204682
35EF07C000000578-3673315-image-a-5_1467623562098

 

មតិយោបល់