ក្រុមស្ត្រីជិះម៉ូតូធំឥណ្ឌា នឹងជិះម៉ូតូឆ្លងកាត់តាមបណ្តាប្រទេសមួយចំនួន ដើម្បីលើកកម្ពស់សមភាពយេនឌ័រ

ភ្នំពេញ: ក្រុមស្ត្រីជិះម៉ូតូធំរបស់ឥណ្ឌា បានមកដល់ប្រទេសកម្ពុជា ដោយបានធ្វើដំណើរឆ្លងកាត់តាមច្រកព្រំដែនបាវិត កម្ពុជា-វៀតណាម កាលពីថ្ងៃទី០៣ កក្កដា ឆ្នាំ២០១៦។ ការជិះម៉ូតូនេះ ធ្វើឡើងក្នុងបំណងយកចិត្តទុកដាក់លើស្រ្តីនិងសមភាពស្រ្តី ហើយក៏មាន គោលដៅសង្រ្គោះ និងអប់រំរបស់កុមារីផងដែរ។ យុទ្ធនាការនេះក៏មានគោលបំណងផ្ញើសារទៅកាន់ពិភពលោកឲ្យយកចិត្តទុកដាក់ខ្ពស់ទៅលើ បញ្ហារបស់ស្រ្តី។

ក្រុមស្រ្តីជិះម៉ូតូរបស់ឥណ្ឌា បានចូលជួបសម្តែងការគួរសមជាមួយស្ថានទូតឥណ្ឌា និងបង្ហាញពីវត្ថុបំណងរបស់ខ្លួនក្នុងការជិះម៉ូតូឆ្លងកាត់តាម បណ្តាប្រទេសនានា នៅអាស៊ីខាងត្បូងនិងអាស៊ី-អាគ្នេយ៍។ យុទ្ធនាការរបស់ក្រុមស្រ្តីជិះម៉ូតូ ដែលបានធ្វើឡើងក្រោមពាក្យស្លោក «ជួយសង្រ្គោះ និងការពារកុមារី» ដើម្បីចូលរួមចំណែកលើកកម្ពស់សមភាពយេនឌ័រ ឲ្យកាន់តែល្អប្រសើរថែមទៀត។

សូមបញ្ជាក់ថា ក្រុមស្រ្តីជិះម៉ូតូឥណ្ឌា បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦។ ក្រុមស្រ្តីជិះម៉ូតូនេះ នឹងធ្វើដំណើរលើចម្ងាយផ្លូវប្រមាណជា ១ម៉ឺនគីឡូម៉ែត្រ ដោយឆ្លងកាត់ប្រទេសនេប៉ាល់, ឥណ្ឌា, ប៊ូតង់, មីយ៉ាន់ម៉ា, ថៃ, ឡាវ, វៀតណាម, កម្ពុជា, ម៉ាឡេស៊ី និងសិង្ហបុរី៕

photo_2016-07-04_18-32-29 photo_2016-07-04_18-32-36 photo_2016-07-04_18-32-42 photo_2016-07-04_18-32-48 photo_2016-07-04_18-32-53 photo_2016-07-04_18-32-59 photo_2016-07-04_18-33-20

មតិយោបល់