ក្លិបបាល់ទាត់វេស្ទើនភ្នំពេញ នឹងផ្អាកការប្រកួតនារដូវកាលថ្មី ២០១៩ ខាងមុខនេះ ដោយសារតែខ្វះខាតថវិការ សម្រប់គ្រប់គ្រងហិរញ្ញវត្ថុ តែនឹងត្រឡប់មកចូលរួមក្នុងលីគកំពូលកម្ពុជាជាថ្មី ប្រសិនជាមានក្រុមហ៊ុនឧបត្ថម្ភណាមួយចូលរួមជ្រោមជ្រែង។
ម្ចាស់ក្លិបផ្ទាល់លោក តែ ឡូរិន បានថ្លែងថា បើនិយាយឲ្យចំទៅ ខ្ញុំចំណាយលុយច្រើនពេក សម្រប់ទ្រទ្រង់ក្លិបនេះ ខ្ញុំទៅលែងរួមហើយ អញ្ចឹងរដូវកាល ២០១៩ សុំផ្អាកសិន មិនមែនឈប់នោះទេ តែយើងអាចវិលមកវិញ បើសិនជាមានក្រុមហ៊ុនណាឧបត្ថម្ភយើង។
សូមបញ្ជាក់ថា វេស្ទើនភ្នំពេញ បានបញ្ចប់ទៅនារដូវកាល ២០១៨ បានត្រឹមតែ ១ ពិន្ទុ ប៉ុណ្ណោះ ដោយបង្ហាញខ្លួន ២២ ប្រកួត មិនដែលឈ្នះ ស្មើមួយដង នាទឹកដីរបស់ខ្លួន ជាមួយក្រុម ក្រសួងការពារជាតិ នឹងចាញ់ ២១ ដង ៕
មតិយោបល់