ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ត្រៀមសកម្មភាពយោធា ដើម្បីទប់ស្កាត់នាវាចម្បាំង​អាមេរិក មិនឲ្យចូលមកក្បែរដែនទឹកខ្លួន

អ៊ីរ៉ង់ៈ ឧត្តមនាវីឯកលោក Habibollah Sayyari បាននិយាយថា អ៊ីរ៉ង់ នឹងមិនអនុញ្ញាតឲ្យនាវាចម្បាំងអាមេរិក ចូលមកក្បែរដែនទឹករបស់ខ្លួនទ្បើយ ហើយថែមទាំងអះអាងថា ក្រុងតេហេរ៉ង់ បានត្រៀមរួចជាស្រេច ដើម្បីឆ្លើយតបនឹងសកម្មភាពណាមួយ ពីសំណាក់ក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។

ការកត់សម្គាល់របស់លោក Sayyari បានធ្វើទ្បើងកាលពីថ្ងៃច័ន្ទ ដើម្បីបញ្ជាក់ពីរបៀបប្រតិកម្មរបស់កងទ័ពជើងទឹកអ៊ីរ៉ង់ ចំពោះវត្តមាននាវាផ្ទុកយន្តហោះអាមេរិក USS John C. Stennis នៅឈូងសមុទ្រពែក្ស កាលពីថ្ងៃសុក្រ បន្ទាប់ពីវាបានអវត្តមានអស់រយៈពេលជាយូរមកហើយ។

ដោយលោក Sayyari បាននិយាយថា «ការឆ្លើយតបរបស់កងកម្លាំងប្រដាប់អាវុធ និងកងទ័ពនៃសាធារណរដ្ឋអ៊ិស្លាម គឺថា យើងនឹងមិនអនុញ្ញាតឲ្យពួកគេ (នាវាចម្បាំងអាមេរិក) ចូលមកក្បែរទឹកដីរបស់យើងបានទ្បើយ»៕

មតិយោបល់