ព័ត៌មានកីឡា

Asensio បន្តកុងត្រាថ្មី រហូតដល់ឆ្នាំ ២០២៣​ ដែលមាន​តម្លៃ Release Clause ៥០០លានអឺរ៉ូ

ខ្សែបម្រើប្រយុទ្ធវ័យក្មេងអេស្ប៉ាញ Marco Asensio បានយល់ព្រមបន្តកុងត្រាថ្មីជាមួយក្រុម Real Madrid រហូតដល់ឆ្នាំ ២០២៣​ ខណៈកីឡាករវ័យ ២១ឆ្នាំរូបនេះមាន​តម្លៃ Release Clause ៥០០លានអឺរ៉ូ។

នេះគឺជាដំណឹងដ៍ល្អ សម្រាប់អ្នកគាំទ្រក្រុម ស្តេចស Real Madrid ទាំងអស់ សម្រាប់ការយល់ព្រមបន្តកុងត្រាថ្មីជា​មួយក្រុមរហូតដល់ឆ្នាំ ២០២៣​ របស់ខ្សែបម្រើប្រយុទ្ធកំពុង​ល្បីល្បាញ Marco Asensio ។ បើតាមការចុះផ្សាយរបស់​ Daily Mail បានឲ្យដឹងថា Asensio នឹងមិនចាកចេញពី Real Madrid ឡើយ ខណៈកីឡាកររូបនេះ នឹងបន្តនៅ Real Madrid រហូតដល់ឆ្នាំ ២០២៣​ រួមទាំងមានតម្លៃ Release Clause រហូតដល់ទៅ ៥០០លានអឺរ៉ូ ដែលជាតម្លៃមួយខ្ពស់ នាតំបន់អឺរ៉ុបផងដែរ។ Asensio ចាប់ផ្តើម ក្លាយជាទីចាប់អារម្មណ៍របស់ អ្នកគាំទ្រ និងអ្នកទស្សនាបាល់ទាត់ ចាប់ផ្តើមពីមុនរដូវកាលថ្មីនេះ ដែលកីឡាករវ័យក្មេងអេស្ប៉ាញរូបនេះ ធ្វើឲ្យមានការចាប់​អារម្មណ៍យ៉ាងខ្លាំងពីសំណាក់បណ្តាញសង្គមក្នុងពិភព​លោក។

ថ្វីត្បិតតែ ការចាប់ផ្តើមរដូវកាលកន្លងមកនេះ Asensio មិនមានទម្រង់លេងល្អដូចមុនរដូវកាលក៍ដោយ តែ Asensio នៅតែជាកីឡាករសំខាន់ សម្រាប់ក្រុម Real Madrid ដដែល ព្រោះថា កីឡាករអេស្ប៉ាញ រូបនេះ នឹងក្លាយជា Ronaldo ថ្មីនាពេលអនាគត់ផងដែរ។ ដូច្នេះហើយ ខ្សែបម្រើប្រយុទ្ធវ័យក្មេង Marco Asensio​​ នឹងបន្តជាចលករយ៉ាងសំខាន់ សម្រាប់ Real Madrid នៅរដូវកាលនេះ​ និងរដូវកាលបន្តទៀត ដើម្បីជួយ Real Madrid ឲ្យឈ្នះពានជាបន្តទៀត។

មតិយោបល់