ព័ត៌មានកីឡា

ពិតជាខ្លាំងមែន ប្រកួតក្រៅដីហើយកាតក្រហម ១ ទៀតនៅតែឈ្នះ (វីដេអូ)

ក្រុមជើងខ្លាំងរបស់អង់គ្លេស Manchester City បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ Schalke 04 ដោយលទ្ធផល ៣ ទល់ ២ នាកីឡដ្ឋាន VELTINS-Arena នាប្រទេសអាល្លឺម៉ង់ ក្នុងពានរង្វាន Champions League វគ្គ ១៦ ក្រុមចុងក្រោយ ជើងទី១។

ខ្សែប្រយុទ្ធ SergioAguero របស់ក្រុមភ្ញៀវបានបើការនាំមុខមុននៅនាទីទី ១៨’ តែក្រុមម្ចាស់ផ្ទះបានបំប៉ោងសំណាញ់ទីវិញដល់ទៅ ២​គ្រាប់ ក្នុងវគ្គទី១ ពីការទាត់បាល់ ១១ម៉ែត្រ ទាំងអស់ ពីសំណាក់កីឡាករNabilBentaleb នៅនាទី ៣៨’ នឹង ៤៥់’ ។ ឈានដល់វគ្គទី២ ក្រុមមេឃខៀវ Manchester City ទទួលបានកាតក្រហមខ្សែការពារNicolasOtamendi នៅនាទីទី ៦៨’ ប៉ុន្តែបន្ទាប់ពីបាត់បង់សមាជិកម្នាក់ ក្រុមរបស់អង់គ្លេស តាមស្មើមកវិញពីកីឡាករLeroySane នៅនាទី ៨៥’ នឹងខ្សែបម្រើស្លាបRaheemSterling រកបាន ១គ្រាប់ បន្ថែមដែលជាគ្រាប់ជ័យជម្នះ នៅនាទី ៩០’ ។

ដូច្នេះក្រុមខេឃខៀវ រកបានជ័យជម្នះ នៅក្រៅដីទាំងបាត់បង់សមាជិក ១រូប ធ្វើឲ្យជំនួបជើងទី២ នាប្រទេសអង់គ្លេស នៅថ្ងៃទី១៣ ខែក្រោយ មានសង្ឃឹមខ្ពស់ ក្នុងការឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ៕

https://www.youtube.com/watch?v=VCXkLZTsLUE

មតិយោបល់