ព័ត៌មានជាតិ

និស្សិតម្នាក់បបួលកូនស្រី របស់សន្តិសុខក្រុមហ៊ុនខេវុនម្នាក់ ដេកមួយយប់ ស្អែកឡើងជាប់ខ្នោះ

ភ្នំពេញៈ​ និស្សិតម្នាក់ បានបបួលកូនស្រីសន្តិសុខក្រុមហ៊ុនខេវុនម្នាក់ ដេកក្នុងបន្ទប់ជួលរបស់ខ្លួនមួយយប់ លុះស្អែកឡើងខាងស្រី នាំឪពុកម្តាយទៅដល់បន្ទប់ ហើយនាំនិស្សិតខាងលើ មកកាន់ប៉ុស្តិ៍នគរបាល ឲ្យសមត្ថកិច្ចចាត់ការទៅតាមពាក្យបណ្តឹង។

កើតហេតុនៅវេលាម៉ោង ៦និង៣០នាទីល្ងាចថ្ងៃទី២០ ខែកុម្ភៈ​ឆ្នាំ​២០១៩ នៅចំណុចបន្ទប់ជួលលេខ៣៤ ជាន់ទី៤ ផ្លូវ៩០៧ ក្រុមទី៥ ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ច បានឲ្យដឹងថា ដើមបណ្តឹង ឪពុកជនរងគ្រោះឈ្មោះ ព្រុំ​ ច័ន្ទធឿន ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ស្ថិតក្នុងសងា្កត់ឬស្សីកែវ ខណ្ឌឬស្សីកែវ មុខរបរ​សន្តិសុខក្រុមហ៊ុនខេវុន។ ចំណែកជនរងគ្រោះ ឈ្មោះ ដ.ណ ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស។ ជនសង្ស័យឈ្មោះ យឹម សាន់ប៊ុនណា ភេទប្រុស អាយុ២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត មានទីលំនៅបន្ទប់ជួលកើត​ហេតុខាងលើ។

ប្រភពដដែល បានបន្ថែមថា នៅ​យប់ថែ្ងទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោងង១១​យប់ ជនរងគ្រោះ និងជនសង្ស័យ រួមទាំងមិត្តភក្ដិមា្នក់ទៀត ឈ្មោះ​ នីតា ដែលបានសា្គល់ជនរងគ្រោះ ជិតដិតបានចេញពីកន្លែងផឹកស៊ី នៅហាងលេខ៩៩ ម្តុំវត្តភ្នំ រួចបន្តទៅខារ៉ាអូខេរ៉ូមែនតិច រួចហើយអ្នកទាំងបី បានហៅម៉ូតូកង់បីឥណ្ឌា ជិះមកផ្ទះទាំងអស់គា្ន ហើយឈ្មោះ​ នីតា បានចុះពីលើម៉ូតូកង់បីដើរសំដៅចូលទៅផ្ទះរបស់ខ្លួនបាត់។ ខណៈនោះជនសង្ស័យ ក៏ជូនជនរងគ្រោះទៅផ្ទះ ពេលទៅដល់ជិតផ្ទះជនរងគ្រោះ ក៏បានចុះដើរបានបន្តិច ស្រាប់តែជនសង្ស័យ ហៅជនរងគ្រោះត្រឡប់មកវិញឡើង​ជិះម៉ូតូកង់បីឥណ្ឌា មកដេកនៅបន្ទប់ជួលលេខ៣៤ ជាន់ទី៤​របស់ជនសង្ស័យ។

លុះនៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថៃ្ងទី២០ ​ខែ​កុម្ភៈ ឆ្នាំ២០១៩ ជនសង្ស័យ បានរំលោភសេពសន្ថវៈលើជនរងគ្រោះ បានមួយលើក រហូតវេលាម៉ោងង០៦និង៣០នាទីល្ងាចថ្ងៃដដែល ឪពុកមា្តយជនរងគ្រោះ បាននាំជនរងគ្រោះ ទៅដល់បន្ទប់ជួលជនសង្ស័យ ហើយក៏នាំជនសង្ស័យ យកមកប្រគល់ឲ្យកម្លាំងសមត្ថកិច្ច​ ចាត់ការតាមផ្លូវច្បាប់តែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីសាកសួរ និងចាត់ការទៅតាមនីតិវិធី៕

មតិយោបល់