ព័ត៌មានជាតិ

បើស្រវឹងសូមកុំបើកបរ! ស្ត្រីស្អាតជនជាតិចិនម្នាក់ បើកលុចស៊ីស បុកបង្គោលភ្លើង បង្កឲ្យមានការភ្ញាក់ផ្អើលយប់មិញ

ភ្នំពេញៈ កាលពីវេលាម៉ោង១០យប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តលុចស៊ីសមួយ បើកបុកស្លាកសញ្ញាចរាចរណ៍ និងបង្គោលភ្លើង បណ្ដាលឲ្យរងការខូចខាត នៅតាមបណ្តោយផ្លូវព្រះនរោត្តម ត្រង់ចំណុចមុខធនាគារ ជាតិ ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តលុចស៊ីស ម៉ាក RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AO-5183 បើកបរដោយស្ត្រីជនជាតិចិនម្នាក់ ក្នុងស្ថានភាពស្រវឹង វ័យប្រហែលជា៣០ឆ្នាំ ធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងល្បឿនលឿន មកដល់ចំណុចកើត ក៏មានរថយន្តមួយគ្រឿងមិនចាំ ម៉ាក បើកជែងកាត់មុខ បណ្ដាលឲ្យរថយន្តស្រ្តីខាងលើ គេចមកស្តាំ ជ្រុលចង្កូតមកបុកស្លាកសញ្ញាចរាចរណ៍ បាក់អស់មួយស្លាក និងបង្គោលភ្លើងចំនួនមួយដើម។

ភ្លាមៗនោះរថយន្តបង្ក មិនទាន់អស់ល្បឿនទេ បានជ្រុលទៅបុកដើមត្របែកព្រៃ ទើបទៅមុខលែងរួច ចំណែកឯរថយន្ត វិញខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខ និងផ្ទុះពោងសុវត្ថិភាពទាំងសងខាង តែសំណាងល្អម្ចាស់រថយន្តពុំរងរបួសទេ។

ក្រោយកើតហេតុសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនម្ចាស់រថយន្ត យកទៅសួរនាំនៅឯប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មី១៕

មតិយោបល់