ព័ត៌មានកីឡា

អូស្ត្រាលី លត់មីយ៉ានម៉ា ៧-០ ឡើងលេខ២ពូល B

ក្រុមជម្រើសជាតិអូស្ត្រាលី បានលត់មីយ៉ាន់ម៉ាយ៉ាងចាស់ដៃដោយលទ្ធផល ៧-០ កាលពីល្ងាចម្សិលមិញ នៅពហុកីឡដ្ឋានជាតិ ដើម្បីក្តោបឱកាសឡើងលេខ២ពូល B ពានរង្វាន់ AFF U16 Championship ឆ្នាំ២០១៦។

ជ័យជម្នះដ៏លើសលប់និងជាលើកដំបូងរបស់ក្រុមកង់គូរូ រកបានដោយកីឡាករលេខ១១ Muratovic ៣គ្រាប់ នៅនាទីទី ២៧, ៨៨ និង ៩០+៣។ ចំណែកមិត្តរួមក្រុម Seldon, King, Moric និង Brook រកបានម្នាក់មួយគ្រាប់ដែរ។

សរុបការប្រកួត៣ជុំនេះ អូស្ត្រាលី មាន៤ពិន្ទុ ពីការប្រកួតចាញ់១ ស្មើ១ និងឈ្នះ១ ហក់ឡើងលេខ២ លើក្រុមមីយ៉ាន់ម៉ាដែលស្មើពិន្ទុតែចាញ់គ្រាប់បាល់ចំណេញ។

ប្រកួតបន្ទាប់ អូស្ត្រាលី និងប៉ះ សិង្ហបុរី ឯមីយ៉ាន់ម៉ា ជួបក្រុមម៉ាឡេស៊ី នៅថ្ងៃទី១៦ ខែកក្កដា ខាងមុខ។

AFF U16 Australia VS Philipine (3)AFF U16 Australia VS Philipine (2)

AFF U16 Australia VS Philipine (5)AFF U16 Australia VS Philipine (4)
AFF U16 Australia VS Philipine (7)AFF U16 Australia VS Philipine (6)
AFF U16 Australia VS Philipine (8)

AFF U16 Australia VS Philipine (9)
AFF U16 Australia VS Philipine (10)AFF U16 Australia VS Philipine (1) AFF U16 Australia VS Philipine (11) AFF U16 Australia VS Philipine (12) AFF U16 Australia VS Philipine (13) AFF U16 Australia VS Philipine (14) AFF U16 Australia VS Philipine (15) AFF U16 Australia VS Philipine (16) AFF U16 Australia VS Philipine (18)AFF U16 Australia VS Philipine (19)

AFF U16 Australia VS Philipine (20)AFF U16 Australia VS Philipine (21)AFF U16 Australia VS Philipine (22)AFF U16 Australia VS Philipine (23)AFF U16 Australia VS Philipine (24)AFF U16 Australia VS Philipine (25)AFF U16 Australia VS Philipine (17)

មតិយោបល់