ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update៖ មនុស្សស្លាប់បានកើនដល់ ៧៥ នាក់ និង ៥០នាក់ទៀតរងរបួស បន្ទាប់ពីការវាយប្រហារភេវរកម្មនៅបារាំង

បារាំងៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា មកទល់ពេលនេះ មនុស្សស្លាប់បានកើនទ្បើងដល់ ៧៥ នាក់ ខណៈដែលអ្នករងរបួស ៥០នាក់ បន្ទាប់ពីការវាយប្រហារដោយរថយន្តធំបើកចូលទៅបុក ហ្វូងមនុស្សជាច្រើន នៅទីប្រជុំជន ក្នុងទីក្រុង Nice អំទ្យុងពេលមានមនុស្សកកកុញ ក្នុងពិធីបុណ្យជាតិ Bastille Day របស់បារាំង ។ នេះបើយោងតាមរយៈ សារព័ត៌មាន telegraph ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។

គួរបញ្ជាក់ដែរថា តៃកុងឡានត្រូវបានបាញ់សម្លាប់ក្រោយកើតហេតុ ចំនែកអ្នកស្លាប់អាចនឹងមានការកើន ឡើងបន្តទៀត៕

មតិយោបល់