ខ្សែបម្រើប្រយុទ្ធចាស់វស្សា គួច សុកុម្ភៈ មានឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជាសារជាថ្មី បន្ទាប់ពីលោក ប្រាក់ សុវណ្ណារ៉ា ចូលមកដឹកនាំ កីឡាកររបស់ក្លិបណាហ្គាវើលរូបនេះ បានខកខានជួយជាតិអស់ជាច្រើនឆ្នាំ ដោយសារតែរបួស។
ការវិលត្រលប់មកវិញនេះ បានធ្វើឲ្យកីឡាករ កែវ សខផេង ប្រគល់អាវលេខ ១០ ដែលខ្លួនធ្លាប់ពាក់ ឲ្យមករៀមច្បង គួច សុកុម្ភៈ ខណៈដែលកីឡាកររបស់ក្លិប ភ្នំពេញក្រោន រូបនេះ មកពាក់អាវលេខ ៨ វិញ។ ជាក់ស្តែង នៅក្នុងជំនួបមិត្តភាពជាមួយ African All Stars ខ្សែប្រយុទ្ធ កែវ សុខផេង បានពាក់អាវលេខ ៨ ដែលធ្វើឲ្យអ្នកគាំទ្រកីឡាកររូបនេះមួយចំនួន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលគ្រាប់គ្នាធ្លាប់តែស្គាល់ថា ជាកីឡាករលេខ ១០ របស់ជម្រើសជាតិកម្ពុជា ក៏ដូចជាភ្នំពេញក្រោន ហេតុអ្វីប្តូលេខអាវដូច្នេះ។
សូមបញ្ជាក់ផងដែរថា ក្នុងជំនួបមិត្តភាពអន្តរជាតិជាមួយ ជម្រើសជាតិមីយ៉ាន់ំម៉ា នៅថ្ងៃទី០៩ ខែវិច្ចិកា ឆ្នាំ២០១៧ នាពហុកីឡាដ្ឋានជាតិ ក៏ដូចជាប្រកួតនឹង ហ្សកដានី ក្នុងពានរង្វាន់ AFC Asian Cup UAE 2019 នៅថ្ងៃទី១៤ ខែវិច្ចិកា គួច សុកុម្ភៈ ត្រូវពាក់អាវលេខ ១០ ដែល កែវ សុខផេង ធ្លាប់ពាក់កន្លងមកវិញ៕
មតិយោបល់