ជំនួបដ៏ក្តៅគគុកជម្រើសជាតិកម្ពុជា និងសិង្ហបុរី បានបញ្ចប់ទៅដោយលទ្ធផល ២-១ ប៉ុន្តែគ្រូបង្វឹកក្រុមភ្ញៀវហាក់មិនអស់ចិត្ត
និងចាត់ទុកថាគ្រាប់បាល់ទី២របស់កម្ពុជាយប់មិញជាបាល់ Off-Side។
ក្នុងសន្និសឹទ្ធក្រោយចប់កាប្រកួត គ្រូជំនួយសិង្ហបុរីលោក Ahmed ថ្លែងថា ទិត្យ ឌីណា ហាក់មានជំហរទៅចាំបន្ថែមបាល់រួចជាស្រេច មុនពេល ចាន់ វឌ្ឍានាកា បញ្ជូនមកឲ្យ។
“ ខ្ញុំពិតជាអបអរកម្ពុជា។ អ្នករីកចម្រើសបានច្រើនហើយ ប៉ុន្តែខ្ញុំមើលគ្រាប់បាល់ទី២ទៅ វាពិតជាមិនអស់ចិត្ត ដោយសារកីឡាកររបស់អ្នក បានរត់ទៅចាំបន្ថែមរួចហើយ មុនពេលមិត្តរួមក្រុមរបស់គេបោះមក។ សម្តីលោក Ahmed ។
កម្ពុជា បើកបង្កើតកំណត់ត្រាមិនដែលឈ្នះសិង្ហបុរីយប់មិញ ក្រោយខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា និង ខ្សែបម្រើ ទិត្យ ឌីណា ស៊ុតម្នាក់គ្រាប់ជួយឲ្យក្រុមគោព្រៃទទួលជ័យជម្នះក្រោមក្រសែភ្នែកអ្នកគាំទ្រជិត៥ម៉ឺននាក់។
គួរបញ្ជាក់ថា នេះគ្រាន់តែជំនួបមិត្តភាពត្រៀមពាន AFF Suzuki Cup នាចុងឆ្នាំនេះ។ សិង្ហបុរី បានចាំនៅជុំផ្តាច់ព្រ័ត្រជាស្រេច ប៉ុន្តែកម្ពុជាត្រូវជម្រុះម្តងសិន ដើម្បីប្រជែងកៅអីទៅជុំផ្តាច់ព្រ័ត្រ ហើយអាចជួបសិង្ហបុរីម្តងទៀត។
មតិយោបល់