ព័ត៌មានជាតិ

កម្ពស់ទឹកនៅថ្ងៃនេះ ហក់ឡើងគ្រប់ទីកន្លែង លើកលែងខេត្តស្ទឹងត្រែង

ភ្នំពេញ: គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថានភាពកម្ពស់ទឹកទន្លេនៅតាមស្ថានីយជលសាស្ត្រចំនួន៦កន្លែង បង្ហាញថា ទឹកបានហក់ឡើងបន្តិច បើធៀបថ្ងៃម្សិលមិញ ខណ:ដែលមានតែនៅស្ថានីយមេគង្គ-ស្ទឹងត្រែង មួយប៉ុណ្ណោះបានស្រកចុះ។ នេះជាការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅមុននេះ។

ក្រសួងធនធានទឹក ចេញផ្សាយព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកប្រចាំថ្ងៃទី២៩ ខែកក្កដានេះ ឲ្យដឹងថា ស្ថានីយជលសាស្ត្រទាំង៦ រួមមាន ទន្លេមេគង្គ-ក្រចេះ ទន្លេមេគង្គ-កំពង់ចាម ទន្លេមេគង្គ-អ្នកលឿង ទន្លេបាសាក់-ចតុមុខ ទន្លេបាសាក់-កោះខែល និងទន្លេសាប-ព្រែកក្ដាម កម្ពស់ទឹកបានបន្តហក់ឡើងបន្តិចគួរឲ្យកត់សម្គាល់។ ដោយឡែក មានតែស្ថានីយជលសាស្ត្រទន្លេមេគង្គ-ស្ទឹងត្រែង មួយប៉ុណ្ណោះ ដែលកម្ពស់ទឹកហាក់ស្រកចុះបន្តិច។

ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកប្រចាំថ្ងៃនេះ ក៏បានព្យាករណ៍ពីកម្ពស់ទឹកទន្លេនៅតាមបណ្ដាស្ថានីយជលសាស្ត្រទាំង៧ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ផងដែរ៕

13719735_506461259545785_2450368180332077172_o

មតិយោបល់