ព័ត៌មានកីឡា

គ្រូបង្វឹក AT Madrid ជឿជាក់ថា Ronaldo នឹងឈ្នះ Ballon d’Or

លោក Diego Simeone ជឿជាក់ថាខ្សែប្រយុទ្ធ Cristiano Ronaldo នឹងឈ្នះពានរង្វាន់កីឡាករល្អបំផុតលើលោកក្នុងឆ្នាំ២០១៦នេះ FIFA Ballon d’Or 2016 បើទោះជារូបគេលេងមិនដល់កំពូលក៏ដោយ។

Ronaldo បានជួយក្រុម Real Madrid លើកពាន UEFA Champions League 2016 ដោយយកឈ្នះក្រុម Atletico Madrid ដោយបាល់ប៉េណាល់ទី១១ម៉ែត្រកាត់សេចក្ដី ក្រោយស្មើគ្នា ១-១ ក្នុងរយ:ពេល១២០នាទី។ ខណ:ដែលខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះ ក៏បានជួយក្រុមជម្រើសជាតិព័រទុយហ្គាល់លើកពាន Euro 2016 នៅប្រទេសបារាំងផងដែរ ដែលនេះជាប្រវត្តិសាស្ត្រដំបូងរបស់ប្រទេសព័រទុយហ្គាល់។

ទន្ទឹមនឹងជួយក្រុមនិងជម្រើសជាតិបានច្រើនយ៉ាងនេះដែរ លោក Simeone គ្រូបង្វឹកក្លឹប AT Madrid បាននិយាយថា Ronaldo លេងមិនទាន់ដល់ចំណុចកំពូលល្អឥតខ្ចោះនោះទេ ប៉ុន្តែកីឡាកររូបនេះច្បាស់ណាស់ថានឹងឈ្នះពានរង្វាន់ FIFA Ballon d’Or ឆ្នាំនេះជាមិនខាន។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនខាងលើបានបញ្ជាក់បន្ថែមថាអតីតកីឡាករ Man Utd ខាងលើជួយក្រុមឈ្នះពានមែន ប៉ុន្តែប្រកួតផ្ដាច់ព្រ័ត្រនោះ រូបគេលេងមិនល្អនោះទេ។ តែដូចដែលអ្នករាល់គ្នាដឹងហើយ ឱ្យតែកីឡាករម្នាក់នោះឈ្នះពានច្រើន នោះនរណាក៏មើលឃើញថារូបគេសក្ដិសមដែរ៕

1421089638003_lc_galleryImage_Real_Madrid_and_Portugal_

មតិយោបល់