ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អ៊ីរ៉ាក់ប្រហារជីវិត អ្នកទោស៣៦នាក់

អ៊ីរ៉ាកៈ ទូរទស្សន៍ផ្លូវការរបស់អ៊ីរ៉ាក់ បានរាយការណ៍ថា ក្រសួងយុត្តិធម៌ បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានប្រហារជីវិតអ្នកទោស ៣៦នាក់ ពីបទឃាតកម្មលើទាហាន ១៧០០នាក់ ចាប់តាំងពីក្រុមទាហានរដ្ឋអ៊ីស្លាមកាន់កាប់ ទីក្រុង Tikrit ក្នុងឆ្នាំ ២០១៤មក ។នេះយោងតាមសារព័ត៌ស៊ីនហួ ចុះផ្សាយនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៦។

ទូរទស្សន៍រដ្ឋ Iraqiya បាននិយាយថា ក្រសួងយុត្តិធម៌បានកាត់ទោសប្រហារជីវិតអ្នកទោសទាំង៣៦នាក់នោះនៅក្នុងពន្ធនាគារ Nasriyah ក្រោយពេលពួកគេ ត្រូវបានគេស្វែងរកឃើញកំហុសក្នុងបទឧក្រិដ្ឋនៅបន្ទាយ Speicher ក្នុងទីក្រុង Nasriyah ស្ថិតនៅក្នុងភាគខាងត្បូងខេត្ត Dhi Qar ៕

 

isil-killing-iraq-e1428398745146

មតិយោបល់