ព័ត៌មានកីឡា

Aguero ថា Man City ឆ្នាំនេះ គ្មានក្លឹបណាមកទប់ជាប់នោះទេ

ខ្សែប្រយុទ្ធ Sergio Aguero ជឿជាក់ថាក្រោមការដឹកនាំរបស់លោក Pep Guardiola ក្លឹប Manchester City នឹងទទួលបានជោគជ័យ ហើយគ្មានក្លឹបណាដែលអាចយកឈ្នះពួកគេបានឡើយ។

ប្រកួតសប្ដាហ៍ទី២ ពានរង្វាន់លីគកំពូលអង់គ្លេស ក្រុម Man City បានយកឈ្នះ Stoke City ដោយលទ្ធផល ៤-១ ខណ:ដែល Aguero ជាអ្នករកបាន២គ្រាប់ក្នុងប្រកួតនេះ។ ក្រោយជ័យជម្នះនេះដែរ បានធ្វើឱ្យអ្នកគាំទ្រក្រុមមេឃខៀវ កាន់តែញញឹមបានច្រើនហើយ ព្រោះឃើញទម្រង់លេងរបស់ក្រុមល្អជាងមុនឆ្ងាយ។

Pep

កីឡាករ Sergio Aguero បាននិយាយចំពោះចំណុចនេះដែរថា៖ “យើងមានទំនុកចិត្តច្រើន ក្នុងរដូវកាលនេះ ទាំងលីគកំពូល និងបានរង្វាន់ Champions League។ វាមិនមែនជារឿងងាយទេ ប៉ុន្តែយើងជឿជាក់ថាក្រុមទាំងមូលនឹងធ្វើបានល្អ។ វាគ្មានអ្វីដែលអាចរាំងស្ទះយើងបានឡើយ”។

Man City ក្រោមការដឹកនាំរបស់ Pep មានការផ្លាស់ប្ដូរច្រើន ដោយសូម្បីតែអ្នកចាំទី Joe Hart ក៏ត្រូវអង្គុយកៅអីបម្រុងដែរ ហើយត្រៀមនឹងចាកចេញពីក្លឹបនៅពេលខាងមុខនេះទៀតផង៕

 

មតិយោបល់