ព័ត៌មានកីឡា

មឿន សុខហ៊ុច ដណ្តើមបានខ្សែក្រវ៉ាត់មានប្រាក់រង្វាន់ជាង៥០០០$នៅថៃយប់មិញ

ជើងខ្លាំង មឿន សុខហ៊ុច បានឈ្នះខ្សែក្រវ៉ាត់ Max Mauy Thai យប់មិញនៅប្រទេសថៃ ដោយទទួលបានប្រាក់រង្វាន់ជាង៥០០០$។

ក្នុងជុំដំបូង អ្នកប្រដាល់ក្លឹបពុធសេរីវង្ស បានទាត់ឲ្យអ្នកលេងរម្លងដែនពីទួគី Umut Norgaz ថ្លស់ថៃ ហើយបោះបង់ការប្រកួតត្រឹមទឹកទី១។ ឈានដល់វគ្គផ្តាច់ព្រ័ត្រ អ្នកប្រដាល់កម្ពុជា បានតស៊ូពេញ៣ទឹកតទល់ជើងខ្លាំង ស៊ុយអែត Sammon Decke។ ការប្រកួតពេញ៣ទឹក សុខហ៊ុច បានព្យាយាមទាត់ជាច្រើនជើង ខណ:ដៃគូរបស់គេបានសងកណ្តាប់ដៃមកវិញរហូត សុខហ៊ុច បែកចិញ្ចើមហូរឈាមពេញមុខ។ ចប់ការប្រកួត ចៅក្រមបានកាត់ក្តីត្រឹមស្មើគ្នា ហើយបន្ថែម១ទឹកទៀតដើម្បីរកអ្នកឈ្នះ រួចមកក៏ សុខហ៊ុខ វាយផ្តាច់យកជ័យជម្នះតែម្តង។

ជ័យជម្នះ និងក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ Max Mauy Thai នេះ បានជួយឲ្យ មឿន សុខហ៊ុច ទទួលបានប្រាក់រង្វាន់ ២សែនបាត ស្មើនិងជាង៥០០០ដុល្លារអាមេរិក។

មតិយោបល់