អាល្លឺម៉ង់ៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា ការិយាល័យអន្តោប្រវេសន៍សហព័ន្ធ របស់អាល្លឺម៉ង់ បានត្រៀមខ្លួនជាស្រេច ដើម្បីទទួលយកជនភៀសខ្លួនច្រើនបំផុតចំនួន ៣០០.០០០នាក់ នៅក្នុងឆ្នាំនេះ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦។
លោក Frank Juergen Weis ប្រធានការិយាល័យសហព័ន្ធ សម្រាប់អន្តោប្រវេសន៍ និងជនភៀសខ្លួន បានប្រាប់កាសែតថា «យើងប្រមើលមើលជនភៀសពី ០,២៥ លាននាក់ទៅ ០,៣ លាននាក់ខ្លួននៅក្នុងឆ្នាំនេះ ដែលចំនួននេះ ច្រើនជាងការកំណត់»។
លោក Weis បានបន្ថែមថា ចំនួនជនភៀសខ្លួនចូលមកក្នុងប្រទេសកាលពីឆ្នាំមុន គឺមានតិចជាងបើធៀប ទៅនឹងឆ្នាំនេះ៕
មតិយោបល់