ភ្នំពេញៈ រថយន្តហាយឡែនឌឺរ និងម៉ូតូម៉ាក PCX បុកគ្នានៅចំណុចផ្លូវបែកជាបួនត្រង់ចំណុចស្តុបកាណាឌីយ៉ាល ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ យ៉ាងពេញទំហឹង កាលពីម៉ោង១និង៥០នាទីយប់ឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦។
អ្នកឃើញហេតុការណ៍គ្រោះថ្នាក់ខាងលើបាននិយាយថា មុនពេលកើតហេតុគេបានឃើញរថយន្តហាយឡែនឌឺរ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AD-6142 បើកបរដោយបុរសម្នាក់ និងរួមដំណើរជាមនុស្សម្នាក់ទៀត បានធ្វើដំណើរតាមបណ្តោយផ្លូវមុនីវង្សទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចស្តុបកាណាឌឺយ៉ាល ក៏មានម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស ពាក់ល្លាកលេខភ្នំពេញ 1CY-8292 ជិះដោយបុរសម្នាក់ក្នុងឯសណ្ឋានជាសមត្ថកិច្ច ជិះតាមបណ្តោយផ្លូវលេខ១១០ ក្នុងទិសដៅពីកើតទៅលិច ហើយក៏រថយន្តនិងម៉ូតូបុកគ្នាពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូបោកដួលនឹងថ្នលរងរបួសធ្ងន់ ចំណែករថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ និងបុកបង្គោលស្លាកសញ្ញា ចរាចរណ៍បាក់មួយដើមទៀត ទើបរថយន្តទៅមុខលែងរួច។
ភ្លាមៗអ្នកជិះម៉ូតូរងរបួសធ្ងន់ ត្រូវរថយន្តដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត។ ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅកាលរិយ៉ាល័យចរាចរណ៍ជើងគោក រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
https://youtu.be/qvDhnVPWDhk
មតិយោបល់