ព័ត៌មានកីឡា

កម្មវិធីប្រដាល់ដណ្តើមខ្សែក្រវ៉ាត់ទម្ងន់ធ្ងន់លើកដំបូង ប្រកាសជាផ្លូវការ

កម្មវិធីសមរភូមិអ្នកប្រយុទ្ធភេសជ្ជៈគោជល់ របស់ភីអិនអិន បានប្រកាសបន្តរដូវកាលទី២របស់ខ្លួន ដោយជ្រើសយកប្រភេទគីឡូយក្សគឺទម្ងន់៧៥គីឡូក្រាមមកប្រកួត។

បេក្ខភាពខ្មែរមាន៤រូបគឺ អ៊ុង វិរៈ មាស ភិរម្យ ព្រំសំណាង និង សុខ ទូច នឹងត្រូវឡើងទៅតតាំងនិងជើងខ្លាំងថៃ៤រូបទៀត ដើម្បីសន្សំពិន្ទុ យកអ្នកមានពិន្ទុខ្ពស់ជាងគេ២រូបឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមជើងឯកអមដោយប្រាក់រង្វាន់ ៥០០០ដុល្លារ។

ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទីថ្ងៃទី២៥ ខែកញ្ញានេះ រៀងរាល់សប្តាហ៍ថ្ងៃអាទិត្យ។ ជុំដំបូង មាស ភិរម្យ និង សុខទូច ត្រូវប៉ះអ្នកប្រដាល់ថៃដែលសុទ្ធតែជាម្ចាស់ខ្សែក្រវ៉ាត់។

pnn-boxing-1

មតិយោបល់