ព័ត៌មានកីឡា

Juventus ចង់ឱ្យ Mandzukic ទៅ Arsenal ដើម្បីដូរយក Sanchez មកវិញ

ក្លឹបយក្សអ៊ីតាលី Juventus មានមហិច្ឆតាចង់បានខ្សែប្រយុទ្ធ Alexis Sanchez របស់ក្លឹប Arsenal នៅរដូវកាលដោះដូរកីឡាករខែមករាដើមឆ្នាំក្រោយ ដោយថែមឱ្យក្រុមកាំភ្លើងធំកីឡាករម្នាក់ទៀត ប្រសិនបើព្រមលក់ឱ្យ។

Sanchez កំពុងតែបង្ហាញទម្រង់លេងល្អមែនទែនក្នុង២រដូវកាលមកនេះ ជាមួយក្រុម Arsenal ក៏ដូចជាជម្រើសជាតិឈីលីផងដែរ។ យ៉ាងណាមិញ អតីតកីឡាករ Barcelona រូបនេះ ធ្លាប់បង្ហាញចំណាប់អារម្មណ៍ថាអាចនឹងចាកចេញពីអង់គ្លេសហើយនៅពេលខាងមុខ ដោយសារតែខ្លួនមើលឃើញថាក្រុម Arsenal គ្មានមហិច្ឆតាចង់បានពានរង្វាន់អ្វីនោះទេ។

sanchez

ទាក់ទងនឹងរឿងនេះក្រុមរបស់លោក Wenger មិនចង់ឱ្យ Sanchez ទៅណាទេ ពោលគឺកំពុងតែចរចាបន្ដកុងត្រាទៀតហើយ ដោយអាចនឹងតំឡើងប្រាក់ប្រចាំសប្ដាហ៍ច្រើនជាងប្រាក់បច្ចុប្បន្ន ១៣០ ០០០ផោននេះទៀតផង។ ដោយមើលឃើញពីផលលំបាកនាំយកខ្សែប្រយុទ្ធកម្ពស់ទាបរូបនេះអីចឹងហើយ ទើបបានតែ Juventus ព្រមលើកឱ្យខ្សែប្រយុទ្ធរបស់ខ្លួន Mandzukic ទៅឱ្យកាំភ្លើងធំទៀត ដើម្បីជាថ្នូរមួយសម្រាប់ទិញដូរគ្នា។

ដោយសារតែនៅពេលយូរទៀត ក្នុងការដោះដូរកីឡាករនេះហើយ បានជាក្លឹប Arsenal ហាក់មិនទាន់ឆ្លើយតបទៅនឹងការស្នើរបស់ក្រុម Juventus ឡើយ ដោយរង់ចាំមើលលក្ខខណ្ឌផ្សេងៗទៀតសិន៕

mandzukic

មតិយោបល់