ព័ត៌មានកីឡា

Liverpool នឹងនាំយក Alisson តម្លៃ ៦៦,៨លានផោន ក្នុងសប្តាហ៍នេះ

ក្រុមហង្សក្រហម Liverpool កំពុងតែឈានដល់ការព្រមព្រៀងជាមួយក្រុម AS Roma ហើយក្នុងការផ្ទេរយកអ្នកចាំទីប្រេស៊ីល Alisson Becker ក្នុងសប្តាហ៍​នេះហើយ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុមហង្សក្រហម Liverpool នឹងនាំយកអ្នកចាំទី Alisson ក្នុងតម្លៃ៦៦,៨លាន​ផោន ពីក្រុម AS Roma មិនឲ្យផុតសប្តាហ៍នេះឡើយ។ ជាការពិតណាស់ Liverpool ព្យាយាមតាមប្រមាញ់ Alisson ជាយូរណាស់មកហើយ បន្ទាប់ពីឃើញ ទម្រង់លេងយ៉ាងល្អរបស់អ្នកចាំទីរូបនេះ មានភាពល្អប្រសើរច្រើន កាលពីរដូវកាលមុន។ ថ្វីបើមិនទាន់ មានការផ្ទេរណាមួយជាផ្លូវការណ៍មកដល់ក្តី តែ Liverpool នឹងទទួលបានអ្នកចាំទីដ៍ល្អរូបនេះ ខណ: Alisson ផ្ទាល់បានត្រៀមរួចរាល់ហើយ​ ក្នុងការផ្លាស់មកកាន់ អង់គ្លេស។

ដូច្នេះហើយ ក្រុមហង្សក្រហម Livepool បានត្រៀមទកប្រាក់ ៦៦,៨លានផោន ដើម្បីទិញយក Alisson Becker ពីក្រុមចចក AS Roma ក្នុងសប្តាហ៍នេះ។

មតិយោបល់