Floyd Mayweather បានបង្ហាញអំណាចទឹកប្រាក់របស់ខ្លួនម្ដងទៀតហើយ ដោយលើកនេះរូបគេបានថតជាមួយលុយចំនួន១លានដុល្លារ មុនកាន់វាទាំងក្ដាប់ឡើងទៅលើឆាកប្រគុំតន្ត្រីមួយកន្លែង។
អ្នកប្រដាល់មិនដែលចាញ់របស់អាមេរិករូបនេះ ហាក់មិនរអាអ្វីនោះទេក្នុងការបង្ហាញប្រាក់របស់ខ្លួន ដោយក្នុងការប្រគុំតន្ត្រីនោះ Floyd បានឡើងទៅលើឆាកជាមួយ Lil Kim ហើយកាន់លុយទាំងក្តាប់ៗបង្ហាញទៅដល់អ្នកទស្សនាផងដែរ។ ប្រការនេះ ត្រូវបានគេមើលឃើញថា អ្នកប្រដាល់វ័យ៣៩ឆ្នាំរូបនេះ ចង់បញ្ជាក់ថាខ្លួនត្បិតតែលែងឡើងប្រដាល់មែន ប៉ុន្តែមិនខ្វះប្រាក់ចាយនោះទេ។
ម្ចាស់ពានរង្វាន់ World Champion ៥ស្ថាប័នខាងលើបច្ចុប្បន្នបានចូលនិវត្តន៍ពីវិស័យប្រដាល់ទៅហើយ ប៉ុន្តែកាលពីពេលថ្មីៗនេះ រូបគេបានបង្កើតជាការឌឺដងគ្នាមួយជាមួយជើងខ្លាំង UFC ម្នាក់ឈ្មោះថា Conor McGregor។ ខណៈដែល២នាក់នេះ ក៏មានបំណងចង់ឡើងសង្វៀនតតាំងគ្នាផងដែរ ប្រសិនបើអាចទៅរួច៕


មតិយោបល់