ព័ត៌មានកីឡា

Giroud បំបែកកំណត់ត្រា hat-trick ១៧ ឆ្នាំចុងក្រោយ

ក្នុងរហៈពេល ១៧ ឆ្នាំចុងក្រោយនេះ គឺពុំទាន់មានកីឡាករណាម្នាក់ ដែលអាចរកគ្រាប់បាល់បាន ៣ គ្រាប់ក្នុង ១ ប្រកួតឲ្យក្រុមជម្រើសជាតិបារាំងឡើយ។

ជាក់ស្តែងណាស់ ខ្សែប្រយុទ្ធរបស់ក្រុមកាំភ្លើងធំ Arsenal កីឡាករ Oliver Giroud បានក្លាយជាកីឡាករបារាំងដំបូង ក្នុងរយៈកាល ១៧ ឆ្នាំចុងក្រោយនេះដែលអាចស៊ុតបាន ៣ គ្រាប់ក្នុង ១ ប្រកួត។ Giroud បានស៊ុតឲ្យបារាំង ក្នុងការប្រកួតមិត្តភាព យកឈ្នះលើក្រុមជម្រើសជាតិ ប៉ារ៉ាហ្គាយ ៥-០ ដែលកីឡាកររូបនេះអាចរកបានដល់ទៅ ៣គ្រាប់។

គួរបញ្ជាក់ផងដែរថា បារាំងបានខកខាននូវកីឡាករដែលទាត់បញ្ចូលទីបាន ៣ គ្រាប់អស់រយៈពេល ១៧ ឆ្នាំកន្លងមកហើយ ខណះកីឡាករដែលស៊ុតបាល់ Hat-trick ចុងក្រោយរបស់បារាំងគឺ David Trezeguet ដែលអាចរកបាន ៣គ្រាប់ក្នុង១ប្រកួតកាលពីឆ្នាំ ២០០០។ ដូច្នេះហើយ Oliver Giroud នឹងក្លាយជាកីឡាករបារាំងដំបូង ដែលអាចបំបែកកំណត់ត្រានៃការស៊ុតបាល់ ៣គ្រាប់ក្នុង១ប្រកួត រយៈពេល ១៧ឆ្នាំចុងក្រោយនេះ។ ៥ គ្រាប់របស់បារាំងយប់មិញនេះ រកបានដោយ Giroud ៣គ្រាប់ នៅនាទីទី៦, ១៣ និង ៦៩ , Sissoko នៅនាទី ៧៦ និង Griezmann នៅនាទីទី ៧៧។

មតិយោបល់