ភ្នំពេញៈ មានការចាប់អារម្មណ៍មិនតិចនោះទេ បន្ទាប់ពីខ្សែភាពយន្តហូលីវូដ ដែលត្រូវគេដឹងថាចំណាយទឹកប្រាក់រហូតដល់១៥០លានដុល្លារ និងកំពុងកក្រើកនៅក្នុងពិភពភាពយន្តរបស់អាមេរិកក្នុងប៉ុន្មានថ្ងៃនេះ «Deep Water Horizon ឬសមុទ្រភ្លើង» បានបង្ហាញមុខនៅក្នុងទីផ្សាររបស់កម្ពុជាដូចគ្នា។ ខ្សែភាពយន្តនោះត្រូវគេឃើញដាក់បញ្ចាំងឲ្យទស្សនាដោយឥតគិតថ្លៃ កាលពីល្ងាចថ្ងៃទី៤ តុលា នៅរោងភាពយន្តទំនើប Major Cineplex ផ្សារទំនើបអ៊ីអន និងជារឿងប្រភេទ4D បច្ចេកវិទ្យាចុងក្រោយរបស់ហូលីវូដ។
កញ្ញា កែវ ច័ន្ទសូនីន តំណាងក្រុមហ៊ុន Westec Media បានអះអាងថានេះជាភាពយន្តហូលីវូដដែលត្រូវបានទីផ្សារភាពយន្តរបស់ពិភពលោកមានការគាំទ្រយ៉ាងខ្លាំង ទើបធ្វើឲ្យក្រុមហ៊ុនរបស់នាងសម្រេចចិត្តទទួលទិញសិទ្ធិផ្ដាច់មុខនៅក្នុងប្រទេសកម្ពុជា។ កញ្ញាថារឿងនេះ ជារឿងដែលបានឆ្លុះបញ្ចាំងពីហេតុការណ៍ផ្ទុះអណ្ដូងប្រេងឡើងផ្អើលពិភពលោករបស់សហរដ្ឋអាមេរិក កាលពី២០១០ ដែលបណ្ដាលមហាអំណាចមួយនេះមានវិបត្តិសេដ្ឋកិច្ចអស់រយៈពេលយ៉ាងយូរ ព្រោះតែចំហាយនេះការខូចខាតនោះ។ កញ្ញាថារឿងត្រូវបានចំណាយថតច្រើនឆ្នាំ ហើយក៏បានប្រទុនអស់ដល់ជាង១៥០លានដុល្លារផងដែរ ទើបធ្វើឲ្យភាពយន្តនេះប្រែក្លាយជាភាពយន្តពេញនិយមប្រមាណជាមួយសប្ដាហ៍ចុងក្រោយនៅលើទីផ្សារបញ្ចាំងកុនរបស់អាមេរិក និងពិភពលោក។
យ៉ាងណាមិញ កញ្ញាថារឿងរឿងមួយនេះ មិនត្រូវបានដាក់បញ្ចាំងជាភាសារខ្មែរនោះទេ ដោយគ្រាន់តែដាក់អក្សរខ្មែរនៅលើអេក្រង់ដើម្បីសម្រួលដល់ការទស្សនារបស់អ្នកចូលទស្សនាប៉ុណ្ណោះ។ កញ្ញារឿងនេះនឹងបញ្ចាំងចាប់ពីថ្ងៃទី៦ តុលាតទៅ ហើយបញ្ចាំងតែមួយកន្លែងគត់គឺរោងភាពយន្តMajor ផ្សារទំនើបអ៊ីអន ដោយសារតែរឿងមួយនេះជាប្រភេទ4D ដែលមិនមានរោងទំនើបណាមួយបញ្ចាំងបាន។ កញ្ញារំពឹងយ៉ាងខ្លាំងថារឿងដែលប្រើភាសាអង់គ្លេសមួយនេះទទួលបានជោគជ័យ ដោយសម្អាងថារឿង«Deep Water Horizon កក្រើកពេញទំហឹងនៅអន្តរជាតិ ដែលធ្វើឲ្យអ្នកទស្សនាខ្មែរក៏ចង់ទស្សនាមិនឲ្យខក។
ខាងក្រោមនេះជាទិដ្ឋភាពក្នុងពិធីបង្ហាញឲ្យឃើញពីវត្តមានរបស់រឿងហូលីវូដមួយនេះ នៅក្នុងប្រទេសកម្ពុជានៅផ្សារអ៊ីអន កាលពីថ្ងៃទី៤ តុលា៖
https://youtu.be/q_GHvnJBEA0
































មតិយោបល់