ព័ត៌មានកីឡា

មិន​ត្រឹម​ស៊ុត​បាន​៤​គ្រាប់​ទេ Ronaldo ​ធ្វើ​ឱ្យ​កីឡាករ​២​នាក់​កាត​ក្រហម​ទៀត​ផង

មិនត្រឹមស៊ុតបាន៤គ្រាប់ទេ Ronaldo ធ្វើឱ្យកីឡាករ២នាក់កាតក្រហមទៀតផង

ការប្រកួតបាល់ទាត់ជម្រុះ World Cup នៅតំបន់អឺរ៉ុបកាលពីយប់មិញនេះ ក្រុមព័រទុយហ្គាល់បានយកឈ្នះក្រុមអេឌូរ៉ា ដោយលទ្ធផល ៦-០ ខណ:ដែលខ្សែប្រយុទ្ធ Cristiano Ronaldo ជាអ្នករកបាន៤គ្រាប់ម្នាក់ឯង។

មិនត្រឹមតែរកបាន៤គ្រាប់នេះទេ Ronaldo ក៏ជាអ្នកធ្វើឱ្យកីឡាករអេឌូរ៉ាដល់ទៅ២នាក់ទទួលបានកាតក្រហមផងដែរ ព្រោះ២នាក់នេះព្យាយាមបិទខ្សែប្រយុទ្ធរបស់ Real Madrid រូបនេះឱ្យជាប់តែបែរជាបង្កកំហុសរបស់បានកាតក្រហមទៅវិញ។

ក្រោយពីរកបាន៤គ្រាប់កាលពីយប់មិញនេះហើយ Ronaldo មានកំណត់ត្រាទាត់ចូលហែតទ្រីកបាន៤២ដងមកហើយ ដោយក្នុងនោះនៅក្លឹប Manchester United ១ដង នៅ Real Madrid ៣៧ដង និងនៅជម្រើសជាតិព័រទុយហ្គាល់៤ដង៕

ronaldo-4-1

ronaldo-4-3

ronaldo-4-4

ronaldo-4-5

មតិយោបល់