ព័ត៌មានកីឡា

ហេតុ​ផល​មួយ ដែល Wenger ​មិន​អាច​ដឹក​នាំ​ក្រុម អង់គ្លេស​បាន

Arsene Wenger បានបញ្ជាក់ហេតុផលដែលលោកមិនអាចទៅដឹកនាំក្រុមអង់គ្លេសថា មកពីលោកមិនអាចច្រៀងចម្រៀងភ្លេងជាតិបាន នេះជាអ្វីដែលលោកបានកំណត់ខ្លួនឯង។

 តំណែងគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសនៅទំនេរនៅឡើយទេ ខណ:ដែលមានមនុស្សជាច្រើនចង់ឃើញលោក Arsene Wenger អ្នកចាត់ការក្រុម Arsenal ទៅដឹកនាំ។ យ៉ាងណាមិញ ចំពោះរឿងនេះ សាមីខ្លួនបាននិយាយដែរថាលោកក៏មានចំណាប់អារម្មណ៍ទៅលើការដឹកនាំក្រុមអង់គ្លេសដែរ ប៉ុន្តែអ្វីដែលធ្វើឱ្យបុរសសញ្ជាតិបារាំងរូបនេះ មិនចង់ទៅវិញនោះ គឺរឿងមិនអាចច្រៀងចម្រៀងភ្លេងជាតិអង់គ្លេសកើត។

england-ft

 អ្នកចាត់ការវ័យ៦៦ឆ្នាំខាងលើបានបញ្ជាក់បន្ថែមថាគ្រូបង្វឹកក្រុមជម្រើសជាតិម្នាក់គួរតែចេះច្រៀងចម្រៀងជាតិប្រទេសនោះ ទើបជាការប្រសើរ ហើយប្រសិនបើមិនចេះទេ ទៅដឹកនាំក៏មិនល្អមើលដែរ។

 Wenger នឹងឈានចូលវ័យ៦៧ឆ្នាំនៅដំណាច់ខែនេះហើយ ខណ:ដែលបុរសម្នាក់នេះបានចំណាយពេល២០ឆ្នាំហើយសម្រាប់ការដឹកនាំក្រុមកាំភ្លើងធំ Arsenal ។ មួយវិញទៀត កុងត្រារបស់លោកក៏នឹងអស់នៅដាច់រដូវកាលនេះដែរ៕

 

មតិយោបល់