ព័ត៌មានសេដ្ឋកិច្ច

ប្រាក់បៀវត្សរ៍ក្រោម ១លានរៀល មិនត្រូវជាប់ពន្ធ នៅឆ្នាំ ២០១៧

ប្រាក់បៀវត្សរ៍ក្រោម ១លានរៀល នឹងមិនមានកាតព្វកិច្ចបង់ពន្ធទៀតទេ នៅឆ្នាំ ២០១៧ ពោលគឺ ប្រាក់បៀវត្សរ៍ប្រចាំខែ ចាប់ពី ១លាន ១រៀលទើបជាប់ពន្ធ។ នេះបើយោងតាមការលើកឡើងកាលពីពេលថ្មីៗនេះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ប្រាក់បៀវត្សរ៍ចាប់ពី ១លានរៀលឡើងទៅទើបជាប់ពន្ធ មានន័យថា មិនយក ១លានរៀល មកបូកទាំងអស់នោះទេ ឧទាហរណ៍ប្រាក់បៀវត្សរ៍ ១លាន ២សែនរៀល គឺយកតែ ២សែនរៀលប៉ុណ្ណោះ មកគិតជាប៉ុន្មានភាគរយដែលត្រូវបង់ ដែលនេះគឺប្រាក់ចំណូលមួយដែរ។

កាលពីឆ្នាំ ២០១៥ ពន្ធលើប្រាក់បៀវត្សរ៍ ត្រូវបានបង្កើនពី ៥សែន ដល់ ៨សែនរៀល ខណៈនៅឆ្នាំ ២០១៧ នឹងរំកិលទៅ ១លានរៀល ហើយសម្រាប់ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ ២០១៧ នឹងត្រូវដាក់ឆ្លងគណៈរដ្ឋមន្រ្តីនៅថ្ងៃទី ២១ ខែតុលា ខាងមុខនេះ។

គួរបញ្ជាក់ថា ការកែប្រែនេះគឺ ក្នុងគោលបំណងសម្រួលទុក្ខលំបាកដល់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូបង្រៀន គ្រូពេទ្យ ដែលមានចំនួនប្រមាណ ១៤ម៉ឺននាក់៕

 

មតិយោបល់