ក្រោយរកបាន៣ពិន្ទុនៅថ្ងៃដំបូង តាមរយៈជ័យជម្នះលើក្រុមឡាវដោយលទ្ធផល ២ – ១ គ្រូបង្គោលជម្រើសជាតិកម្ពុជាលោក Lee Taehoon បាននិយាយថាក្រុមខ្លួននៅមានចំណុចខ្វះខាតខ្លះ ប៉ុន្តែលោកប្តេជ្ញាកែលម្អរចំណុចខ្សោយទាំងនោះ ដើម្បីស្វែងរក៦ពិន្ទុនៅ២ប្រកួតចុងក្រោយ។ វគ្គជម្រុះជាប្រវត្តិសាស្ត្រនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសន្យាផ្តល់ប្រាក់រង្វាន់ ៥ម៉ឺនដុល្លារអាមេរិក បើក្រុមគោព្រៃឈ្នះ២ប្រកួតចុងក្រោយ ដើម្បីនាំកម្ពុជាទៅវគ្គចែកពូល។
លោក Lee Taehoon រៀបរាប់ថាកូនក្រុមខ្លួននៅមិនទាន់មានកម្លាំងពេញដើម្បីប្រកួត ខណៈដៃគូភាគច្រើនចង់បំបាក់កម្ពុជា ដើម្បីប្រជែងកៅអីឡើងវគ្គបន្ត។ លោក Lee ក៏បានបន្ថែមថា នឹងរៀបចំក្រុមឡើងវិញ ដើម្បីប្តូរទម្រង់ប្រកួតកុំឲ្យដៃគូគាបសង្កត់បាន។
ក្រៅតែពីការខិតខំ គេនៅចាំការសរសេរលើបណ្តាញសង្គមរបស់សម្តេច ហ៊ុនសែន ថានឹងផ្តល់ប្រាក់រង្វាន់ បើឈ្នះ២ប្រកួតចុងក្រោយ ប៉ុន្តែមិនបានបញ្ជាក់ពីការឡើងទៅវគ្គបន្តទេ ដោយសារកម្ពុជា ត្រូវការតែឈ្នះព្រុយណេ និងស្មើទីម័រ ក៏មានឱកាសច្រើនដែរ។
កម្ពុជា នឹងប៉ះក្រុមកំពូលតារាង ព្រុយណេ នៅថ្ងៃទី១៨ ស្អែកនេះ វេលាម៉ោង ៦:៣០នាទីល្ងាច ក្រោយជំនួប ឡាវ និង ទីម័រ នៅម៉ោង ៣:៣០នាទី នាពហុកីឡដ្ឋានជាតិ ។
មតិយោបល់