ព័ត៌មានកីឡា

Bayern Munich មិនចោលកីឡាករ២រូបនេះឡើយ

ក្រុម Bayern Munich បន្ទាប់ពីឈ្នះពាន ៦រដូវកាលជាប់ៗគ្នាមក ក្រុមអាឡឺម៉ង់​មួយនេះ កំពុងតែត្រៀមបន្តកុងត្រាថ្មីដល់កីឡាករវ័យចំណាស់ពីររូប ដែលកុងត្រា​របស់ពួកគេ នឹងត្រូវបញ្ចប់ នៅបញ្ចប់រដូវកាលនេះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ សារពត៌មាន Bild ក្នុងប្រទេស​អាឡឺម៉ង់ បានឲ្យដឹងថា ក្រុមទើបឈ្នះជើងឯក Bundesliga ថ្មីៗ Bayern Muich នឹងមិនឲ្យកីឡាករឆ្នើមរបស់ក្លិបពួកគេពីររូប ចាកចេញនាបញ្ចប់រដូវកាល​នេះឡើយ។ ក្នុងនោះដែរ ខ្សែប្រយុទ្ធស្លាបហូរឡង់ Arjen Rubben ធ្លាប់បានឲ្យ​ដឹងនាពេលកន្លងមកនេះថា គាត់នឹងចូលនិវត្តន៍ ពីពិភពបាល់ទាត់ នៅចប់រដូវកាលនេះ តាមរយៈវ័យកាន់តែជ្រេរបស់គាត់ ក៍ប៉ុន្តែការបែកធ្លាយពត៌មាន​ចុងក្រោយបំផុតមួយរបស់ Rubben ក៍បានឲ្យដឹងបន្ថែមទៀតថា អតីតកីឡាករ​របស់ក្រុមតោខៀវ Chelsea និង Real Madrid រូបនេះ អាចបន្តអាជីពបាល់​ទាត់​បន្តទៀត ប្រសិនបើ Bayern Munich នៅតែត្រូវការគាត់។

ចំណែក កីឡាករ​បារាំង​ Frank Ribery វិញ ថ្វីបើមិនមានលេចលឺពត៌មាន នៃការចាកចេញ ឬចូល​និវត្តន៍ណាមួយក៍ដោយ តែកុងត្រារបស់ Ribery ត្រូវបញ្ចប់នៅចប់រដូវកាលនេះ​ដូចគ្នា ខណៈមានក្លិបនៅបារាំងជាច្រើន កំពុងរង់ចាំ ការវិលត្រឡប់របស់គាត់ទៅ​កាន់ប្រទេសកំណើតវិញ។

យ៉ាងណាក៍ដោយ ក្រុម Bayern Munich ហាក់មិន​ភ្លេចពីសមទ្ធិផល ដែល Rubben​ និង Ribery បានជួយក្លិបនាពេលកន្លងមក​ឡើយ​​ ដោយក្លិបកំពូលអាឡឺម៉ង់មួយនេះ បានត្រៀមបន្តកុងត្រាថ្មីរយៈពេលមួយឆ្នាំ​ទៀត ដល់កីឡាករឆ្នើមទាំងពីររូបនេះ ដើម្បីបន្តមានវត្តមានជួយ Bayern Munich នារដូវកសលក្រោយទៀត ដែលនេះង្ហាញឲ្យឃើញថា​ Bayern Munich ថ្វីដ្បិតមានកីឡាករក្មេងៗ ល្អៗ ច្រើនក៍ដោយ តែមិនភ្លេចកីឡាករ​ចាស់របស់ពួកគេឡើយ។

មតិយោបល់