ព័ត៌មានកីឡា

Falcoa រកបាន៣ពិន្ទុឲ្យក្រុម Monaco ក្នុងសប្តាហ៍ទី៣នេះ(វីដេអូ)

ខ្សែប្រយុទ្ធដ៍ឆ្នើម របស់ក្រុម AS Monaco បានបង្ហាញឲ្យអ្នកគាំទ្រនៅតែមានក្តីសង្ឃឹមលើកីឡាកររូបនេះ បន្ទាប់ពីស៊ុតបាន១គ្រាប់យកឈ្នះការប្រកួតក្រៅដីលើក្រុមម្ចាស់ផ្ទះ Metz ១-០ ។

១គ្រាប់គត់របស់កីឡាករ Redemel Falcoa ពិតជាសំខាន់ខ្លាំងណាស់ សម្រាប់ក្រុម Monaco ក្នុងការបន្តស្វែងរក ៣ពិន្ទុបន្ថែម ក្នុងសប្តាហ៍ទី៣នេះ។ ជាក់ស្តែងណាស់ Falcoa បានចំណាយពេលរហូតដល់ទៅ ៧៨នាទី ទើបអាចស៊ុតបញ្ចូលទីលើក្រុម Metz បាន។ ថ្វីបើមិនមានការស៊ុតបញ្ចូលទីច្រើនគ្រាប់ក្តី តែក្រុម Monaco បានឡើងមកឈរកំពូលតារាងបណ្តោះអាសន្ន ដោយមាន ៩ពិន្ទុ ក្នុងដៃ ឆ្លងកាត់ ៣ប្រកួតកន្លងមកគឺឈ្នះទាំង៣ប្រកួត។

ដូច្នេះហើយ Rademel Falcao គឺជាតួអង្គ ដ៍សំខាន់មួយ ក្នុងការស្វែងរក៣ពិន្ទុឲ្យក្រុម ការពារតំណែងជើងឯក AS Monaco នារដូវកាលនេះ ខណះ Kylian Mbappe កំពុងតែាកចេញពីក្លិបនាពេលឆាប់ៗនេះ។

តោះមកទស្សនា ការស៊ុតបញ្ចូលទី១គ្រាប់យ៉ាងអស្ចារ្យ របស់កីឡាករ Rademel Falcoa កាលពីយប់មិញនេះ៖

https://www.youtube.com/watch?v=6d4T3fby0ls

មតិយោបល់